Quran Apps in many lanuages:

Surah Al-Anaam Ayahs #5 Translated in Khmer

6:1
الْحَمْدُ لِلَّهِ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَجَعَلَ الظُّلُمَاتِ وَالنُّورَ ۖ ثُمَّ الَّذِينَ كَفَرُوا بِرَبِّهِمْ يَعْدِلُونَ
ការសរសើរសំរាប់អល់ឡោះដែលបានបង្កើតមេឃនិងដី ហើយបានបង្កើតភាព ងងឹត និងពន្លឺ។ រួចពួកដែលបានអជំនឿ ពួកគេនៅតែ(ចាត់ទុកវត្ថុផ្សេង) ស្មើនឹង ម្ចាស់ពួកគេ
6:2
هُوَ الَّذِي خَلَقَكُمْ مِنْ طِينٍ ثُمَّ قَضَىٰ أَجَلًا ۖ وَأَجَلٌ مُسَمًّى عِنْدَهُ ۖ ثُمَّ أَنْتُمْ تَمْتَرُونَ
លោកដែលបានបង្កើតពួកអ្នកពីដី បន្ទាប់មក លោកបានសម្រេច កាលកំណត់មួយ។ ហើយកាលកំណត់មួយទៀតត្រូវបានកំណត់នៅឯលោក។ រួចមកពួកអ្នកនៅតែមន្ទិលសង្ស័យ
6:3
وَهُوَ اللَّهُ فِي السَّمَاوَاتِ وَفِي الْأَرْضِ ۖ يَعْلَمُ سِرَّكُمْ وَجَهْرَكُمْ وَيَعْلَمُ مَا تَكْسِبُونَ
លោក អល់ឡោះជាទីសក្ការៈនៅឯមេឃ និងនៅឯដី។ លោកដឹងអាថ៌កំបាំងរបស់ពួកអ្នក និងការបង្ហាញរបស់ពួកអ្នក ហើយលោកដឹងនូវអ្វីដែលពួកអ្នកខំរក
6:4
وَمَا تَأْتِيهِمْ مِنْ آيَةٍ مِنْ آيَاتِ رَبِّهِمْ إِلَّا كَانُوا عَنْهَا مُعْرِضِينَ
អាយ៉ាត់ណាមួយ នៃអាយ៉ាត់ៗម្ចាស់ ពួកគេដែលទៅដល់ពួកគេ សុទ្ធតែត្រូវពួកគេជាពួកគេចចេញពីអាយ៉ាត់ៗនោះ
6:5
فَقَدْ كَذَّبُوا بِالْحَقِّ لَمَّا جَاءَهُمْ ۖ فَسَوْفَ يَأْتِيهِمْ أَنْبَاءُ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ជាការពិតណាស់ ពួកគេបានបដិសេធការពិត នៅពេលដែលការពិតនោះបានទៅ ដល់ពួកគេ។ ហេតុនេះ ព័ត៌មានស្តីពីអ្វីដែលពួកគេធ្លាប់ចំអកដាក់នោះ នឹងត្រូវទៅ ដល់ពួកគេ

Choose other languages: