Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #8 Translated in Khmer

قُلْ أَرَأَيْتُمْ مَا تَدْعُونَ مِنْ دُونِ اللَّهِ أَرُونِي مَاذَا خَلَقُوا مِنَ الْأَرْضِ أَمْ لَهُمْ شِرْكٌ فِي السَّمَاوَاتِ ۖ ائْتُونِي بِكِتَابٍ مِنْ قَبْلِ هَٰذَا أَوْ أَثَارَةٍ مِنْ عِلْمٍ إِنْ كُنْتُمْ صَادِقِينَ
ថាទៅ តើពួកអ្នក បានឃើញយ៉ាងណា ចំពោះពួកអ្នកបួងសួងក្រៅពីអល់ឡោះ សូមពួកអ្នកបង្ហាញឱ្យ យើងមើល តើពួកគេទាំងនោះបានបង្កើតអ្វីខ្លះ នៃភពផែនដីនោះ? ឬមួយពួកគេ បានរួមចំណែកណាមួយ នៅឯមេឃទាំងឡាយ? សូមពួកអ្នកនាំមកកាន់យើង នូវ គម្ពីរណាមួយពីសម័យកាលមុននេះ? ឬលំអានមួយ នៃតំរេះវិជ្ជាណាមួយ បើពួកអ្នក ជាពួកទៀងត្រង់មែន
وَمَنْ أَضَلُّ مِمَّنْ يَدْعُو مِنْ دُونِ اللَّهِ مَنْ لَا يَسْتَجِيبُ لَهُ إِلَىٰ يَوْمِ الْقِيَامَةِ وَهُمْ عَنْ دُعَائِهِمْ غَافِلُونَ
ហើយ តើជនណាដែលរសាត់ ជាងពួកអ្នកដែលបួងសួង ក្រៅពីអល់ឡោះ នូវអ្វីដែលនឹងមិនអាចឆ្លើយតបទៅកាន់ជននោះបានឡើយ រហូត ថ្ងៃត្រូវងើបឡើងវិញ ហើយពួកគេ គឺជាពួកវង្វេងពីការបួងសួងរបស់ពួកគេ
وَإِذَا حُشِرَ النَّاسُ كَانُوا لَهُمْ أَعْدَاءً وَكَانُوا بِعِبَادَتِهِمْ كَافِرِينَ
ហើយកាលណាមនុស្សទាំងឡាយ ត្រូវបានគេប្រមូល វត្ថុស៊ីរិកទាំងអស់ក្លាយជាសត្រូវ ចំពោះពួក គេទាំងនោះ ហើយវត្ថុស៊ីរិក គឺជាពួកដែលមិនទទួលស្គាល់ចំពោះការធ្វើប្រណិប័តន៍របស់ពួកគេ
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالَ الَّذِينَ كَفَرُوا لِلْحَقِّ لَمَّا جَاءَهُمْ هَٰذَا سِحْرٌ مُبِينٌ
ហើយកាលណាគេសូត្រទៅពួកគេ នូវអាយ៉ាត់ទាំងឡាយរបស់យើងដ៏ជាក់ច្បាស់ ពួកដែលមិនបាន ជឿបាននិយាយទៅកាន់សច្ចធម៌ នៅពេលដែលសច្ចធម៌បានទៅដល់ ពួកគេទាំងនោះថា នេះគឺជា មន្តអាគមមួយដ៏ច្បាស់ក្រឡែត
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ إِنِ افْتَرَيْتُهُ فَلَا تَمْلِكُونَ لِي مِنَ اللَّهِ شَيْئًا ۖ هُوَ أَعْلَمُ بِمَا تُفِيضُونَ فِيهِ ۖ كَفَىٰ بِهِ شَهِيدًا بَيْنِي وَبَيْنَكُمْ ۖ وَهُوَ الْغَفُورُ الرَّحِيمُ
ឬមួយពួកគេនិយាយថា គេបានប្រឌិតវាឡើង។ ថាទៅឱ្យ ប្រសិន យើងបានប្រឌិតវាឡើង ក៏ពួកអ្នកមិនអាចរ៉ាប់រង ចំពោះយើងពីអល់ឡោះបានបន្តិចបានឡើយ ។ លោកដឹងបំផុត នូវអ្វីដែលពួកអ្នកពោលពាក្យផ្តេសផ្តាសចំពោះវានោះ។ វាគ្រប់គ្រាន់ណាស់ លោកជាសាក្សីម្នាក់រវាងយើង និងរវាងពួកអ្នក ហើយលោកជាអ្នកអភ័យទោសឱ្យអាណិតអា សូរបំផុត

Choose other languages: