Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #23 Translated in Khmer

وَلِكُلٍّ دَرَجَاتٌ مِمَّا عَمِلُوا ۖ وَلِيُوَفِّيَهُمْ أَعْمَالَهُمْ وَهُمْ لَا يُظْلَمُونَ
ហើយសម្រាប់នីមួយៗ គឺមាន ឋានៈនៃអ្វីដែលពួកគេបានប្រព្រឹត្ត ។ ហើយដើម្បីលោកនឹងបំពេញជូនពួកគេ នូវអំពើទាំងឡាយ របស់ពួកគេ ខណៈដែលពួកគេនឹងមិនត្រូវគេបំបាត់ឡើយ
وَيَوْمَ يُعْرَضُ الَّذِينَ كَفَرُوا عَلَى النَّارِ أَذْهَبْتُمْ طَيِّبَاتِكُمْ فِي حَيَاتِكُمُ الدُّنْيَا وَاسْتَمْتَعْتُمْ بِهَا فَالْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنْتُمْ تَسْتَكْبِرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَبِمَا كُنْتُمْ تَفْسُقُونَ
នាថ្ងៃដែលពួក ដែលមិនបាន ជឿនឹងត្រូវគេបង្ហាញខ្លួនទៅលើនរក ពួកអ្នកបានធ្វើឱ្យបាត់បង់ នូវក្តីផ្អែមល្ហែមទាំងឡាយ របស់ពួកអ្នក នៅក្នុងជីវិតពួកអ្នកនាលោកិយ ហើយពួកអ្នកបានសោយសុខនឹងលោកិយនាថ្ងៃ នេះគេនឹងទូទាត់ពួកអ្នកនូវទណ្ឌកម?វេទនា ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានកាន់ឫកក្អេង ក្អាងនៅឯដី ដោយគ្មានសច្ចភាពសោះ និងដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានខិលខូច
وَاذْكُرْ أَخَا عَادٍ إِذْ أَنْذَرَ قَوْمَهُ بِالْأَحْقَافِ وَقَدْ خَلَتِ النُّذُرُ مِنْ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ أَلَّا تَعْبُدُوا إِلَّا اللَّهَ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
ហើយចូរអ្នកនឹកឃើញទៅ បងប្អូនរបស់អាទ នៅពេលដែលគាត់បានព្រមានក្រុមមនុស្សរបស់ គាត់នៅអះកហ្វ (ផ្នូកខ្សាច់) ហើយជាការព្រមាន ដែលបានកន្លងផុតទៅកាលពីសម័យមុន និងនៅសម័យបន្ទាប់ថា ចូរពួកអ្នកកុំប្រណិប័តន៍ក្រៅពីអល់ឡោះ ការពិត យើងខ្លាចពួកអ្នក ត្រូវទណ្ឌកម្មនាថ្ងៃមួយដ៏ធំធេងបំផុត
قَالُوا أَجِئْتَنَا لِتَأْفِكَنَا عَنْ آلِهَتِنَا فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ពួកគេថា តើអ្នកបានមកកាន់ពួកយើងនេះ ដើម្បីអ្នក នឹងបំប្លែងពួកយើងពីម្ចាស់របស់ពួកយើងឬ? ដូចនេះ សូមអ្នកនាំមកកាន់យើង នូវអ្វីដែលអ្នក សន្យាចំពោះយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមពួកអ្នកទៀងត្រង់មែន
قَالَ إِنَّمَا الْعِلْمُ عِنْدَ اللَّهِ وَأُبَلِّغُكُمْ مَا أُرْسِلْتُ بِهِ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
គេបានថា ការ ចេះដឹង គឺនៅលើអល់ឡោះប៉ុណ្ណោះ ហើយយើងផ្តល់ទៅកាន់ពួកអ្នក នូវអ្វីដែលគេបានចាត់ បញ្ជូនយើងឱ្យនាំវាមក ក៏ប៉ុន្តែយើងឃើញពួកអ្នកជាក្រុមមនុស្សមួយដែលល្ងង់ខ្លៅ

Choose other languages: