Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #65 Translated in Khmer

فَمَنْ حَاجَّكَ فِيهِ مِنْ بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ فَقُلْ تَعَالَوْا نَدْعُ أَبْنَاءَنَا وَأَبْنَاءَكُمْ وَنِسَاءَنَا وَنِسَاءَكُمْ وَأَنْفُسَنَا وَأَنْفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَلْ لَعْنَتَ اللَّهِ عَلَى الْكَاذِبِينَ
ចំពោះជនដែលបានជំទាស់នឹងអ្នកក្នុងរឿងនេះ បន្ទាប់ពីបានទៅដល់អ្នកនូវចំណេះដឹង អ្នកត្រូវនិយាយថា សូមអញ្ជើញមកយើងហៅកូនចៅយើង កូនចៅពួកអ្នក ស្ត្រីយើង និងស្ត្រីពួកអ្នក ខ្លួនពួកយើងផ្ទាល់ និងខ្លួនពួកអ្នកផ្ទាល់ បន្ទាប់មកពួកយើងត្រូវបន្លឺពាក្យអង្វរ ក រួចពួកយើងសុំឱ្យកើតមានបណ្តាសារអល់ឡោះទៅលើពួកភូតកុហក
إِنَّ هَٰذَا لَهُوَ الْقَصَصُ الْحَقُّ ۚ وَمَا مِنْ إِلَٰهٍ إِلَّا اللَّهُ ۚ وَإِنَّ اللَّهَ لَهُوَ الْعَزِيزُ الْحَكِيمُ
ការពិតនេះជារឿងពិតមួយ។????គ្មានម្ចាស់ណាក្រៅពីអល់ឡោះទេ។ ហើយការពិតអល់ឡោះជាអ្នកមានអានុភាពជាអ្នកគតិបណ្ឌិតបំផុត
فَإِنْ تَوَلَّوْا فَإِنَّ اللَّهَ عَلِيمٌ بِالْمُفْسِدِينَ
ប្រសិនបើពួកគេបែរចេញ អល់ឡោះពិតជាដឹងបំផុតចំពោះពួកដែលបំផ្លិចបំផ្លាញ
قُلْ يَا أَهْلَ الْكِتَابِ تَعَالَوْا إِلَىٰ كَلِمَةٍ سَوَاءٍ بَيْنَنَا وَبَيْنَكُمْ أَلَّا نَعْبُدَ إِلَّا اللَّهَ وَلَا نُشْرِكَ بِهِ شَيْئًا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًا مِنْ دُونِ اللَّهِ ۚ فَإِنْ تَوَلَّوْا فَقُولُوا اشْهَدُوا بِأَنَّا مُسْلِمُونَ
ចូរថាទៅ ឱក្រុមអះលីគីតាប! សូមពួកអ្នកអញ្ជើញទៅកាន់សំដីមួយម៉ាត់ ដែលមានគតិយុត្តិរវាងពួកយើងនិងពួកអ្នក គឺពួកយើងពិតជាមិនបានគោរព ប្រណិប័តន៍ក្រៅពីអល់ឡោះទេ ពួកយើងក៏មិនធ្វើស៊ីរិកនឹងអល់ឡោះបន្តិច សោះឡើយ ហើយយើងក៏មិនចាត់ទុកគ្នាយើង ជាម្ចាស់ក្រៅ់ពីអល់ឡោះ ដែរ។ ក្រោយមក ប្រសិនបើពួកគេបានបែរចេញ ចូរពួកអ្នកថា សូមពួក អ្នកធ្វើសាក្សីទៅថា ពួកយើងពិតជាអ្នកចុះចូលគោរព
يَا أَهْلَ الْكِتَابِ لِمَ تُحَاجُّونَ فِي إِبْرَاهِيمَ وَمَا أُنْزِلَتِ التَّوْرَاةُ وَالْإِنْجِيلُ إِلَّا مِنْ بَعْدِهِ ۚ أَفَلَا تَعْقِلُونَ
ឱក្រុមអះលីគីតាប! ហេតុអ្វីពួកអ្នកជំទាស់ក្នុងរឿងអ៊ីព្រហ៊ីម ប្រសិនបើតាវរ៉ត និងអ៊ិនជីលត្រូវបានបញ្ចុះមកក្រោយពីនោះទេតើ?។ តើពួកអ្នកឥតពិចារណាទេឬ?

Choose other languages: