Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #40 Translated in Khmer

فَلَمَّا وَضَعَتْهَا قَالَتْ رَبِّ إِنِّي وَضَعْتُهَا أُنْثَىٰ وَاللَّهُ أَعْلَمُ بِمَا وَضَعَتْ وَلَيْسَ الذَّكَرُ كَالْأُنْثَىٰ ۖ وَإِنِّي سَمَّيْتُهَا مَرْيَمَ وَإِنِّي أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ الشَّيْطَانِ الرَّجِيمِ
នៅពេលដែលនាងប្រសូតបានបុតី។ នាងថាឱម្ចាស់ខ្ញុំការពិតខ្ញុំបានប្រសូតមកនេះគឺកូនស្រី។ ហើយអល់ឡោះដឹងពន់ពេកពីអ្វីដែលនាងបានប្រសូត។ ហើយបុរសពុំមែនដូចស្ត្រីទេ។ ហើយខ្ញុំពិតជាដាក់ឈ្មោះនាងថាម៉ារីយុំ។ ហើយខ្ញុំសូមលោកជួយការពារនាងនិងកូនចៅរបស់នាងពីស្ហៃតនដែលត្រូវគេបណ្តាសាផង
فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٍ وَأَنْبَتَهَا نَبَاتًا حَسَنًا وَكَفَّلَهَا زَكَرِيَّا ۖ كُلَّمَا دَخَلَ عَلَيْهَا زَكَرِيَّا الْمِحْرَابَ وَجَدَ عِنْدَهَا رِزْقًا ۖ قَالَ يَا مَرْيَمُ أَنَّىٰ لَكِ هَٰذَا ۖ قَالَتْ هُوَ مِنْ عِنْدِ اللَّهِ ۖ إِنَّ اللَّهَ يَرْزُقُ مَنْ يَشَاءُ بِغَيْرِ حِسَابٍ
ម្ចាស់នាងក៏បានទទួលពីនាង ដោយការទទួលមួយដ៏ល្អហើយលោកបានបណ្តុះនាងនូវការបណ្តុះមួយដ៏ល្អលោកក៏បានប្រគល់ឱ្យហ្សាការីយ៉ាថែរក្សានាង។ នៅរាល់ដងដែលហ្សាការីយ៉ាបានចូលទៅជួប នាងនៅឯសារណដ្ឋានគេតែងឃើញអាហារនៅក្បែរនាង។គេថាឱម៉ារីយុំ!តើនាងមានចំណីអាហារនេះពីណាមក​​នាងនិយាយថាគឺមកពីអល់ឡោះ។ជាការពិតណាស់ អល់ឡោះលោកប្រទានអាហារដល់អ្នកដែលលោកប្រាថ្នាដោយលើសពីការស្មានដល់
هُنَالِكَ دَعَا زَكَرِيَّا رَبَّهُ ۖ قَالَ رَبِّ هَبْ لِي مِنْ لَدُنْكَ ذُرِّيَّةً طَيِّبَةً ۖ إِنَّكَ سَمِيعُ الدُّعَاءِ
នោះន៎!ហ្សាការីយ៉ាបានបួងសួងទៅម្ចាស់គាត់ថាឱម្ចាស់របស់ខ្ញុំ! សូមលោកប្រទានដល់ខ្ញុំផងនូវពូជពង្សមួយដ៏ល្អអំពីលោក។ ប្រាកដណាស់លោកជាអ្នកដែលឮបំផុតនូវការបួងសួង
فَنَادَتْهُ الْمَلَائِكَةُ وَهُوَ قَائِمٌ يُصَلِّي فِي الْمِحْرَابِ أَنَّ اللَّهَ يُبَشِّرُكَ بِيَحْيَىٰ مُصَدِّقًا بِكَلِمَةٍ مِنَ اللَّهِ وَسَيِّدًا وَحَصُورًا وَنَبِيًّا مِنَ الصَّالِحِينَ
ក្នុងពេលដែលគាត់ឈរសឡាតិ៍ នៅក្នុងមៀហរ៉ប ពួកម៉ាឡាអ៊ីកាត់ស្រែកប្រាប់ថាប្រាកដណាស់អល់ឡោះនឹងផ្តល់ការរីករាយដល់អ្នកដោយយ៉ះយ៉ាជាអ្នកបញ្ផាក់ពីសំដីអំពីអល់ឡោះជាចៅហ្វាយ ជាអ្នកលះបង់កាមកិលេសនិងជាណាពីម្នាក់នៃពួកសាងកុសល
قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَامٌ وَقَدْ بَلَغَنِيَ الْكِبَرُ وَامْرَأَتِي عَاقِرٌ ۖ قَالَ كَذَٰلِكَ اللَّهُ يَفْعَلُ مَا يَشَاءُ
គាត់ថា ឱម្ចាស់ខ្ញុំ! តើខ្ញុំមានកូនម្តេចទៅប្រសិនបើខ្ញុំចូលវ័យចំណាស់ទៅហើយ ហើយភរិយារបស់ខ្ញុំជាស្ត្រីអារទៀតនោះ។ លោកថាដូច្នេះហើយអល់ឡោះលោកធ្វើនូវអ្វីដែលលោកប្រាថ្នា

Choose other languages: