Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #31 Translated in Khmer

تُولِجُ اللَّيْلَ فِي النَّهَارِ وَتُولِجُ النَّهَارَ فِي اللَّيْلِ ۖ وَتُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَتُخْرِجُ الْمَيِّتَ مِنَ الْحَيِّ ۖ وَتَرْزُقُ مَنْ تَشَاءُ بِغَيْرِ حِسَابٍ
លោកបញ្ចូលយប់ទៅក្នុងថ្ងៃ ហើយលោកបញ្ចូលថ្ងៃទៅក្នុងយប់។ ហើយលោកបញ្ចោញជីវិតពីក្តីស្លាប់ហើយលោកបញ្ចោញក្តីស្លាប់ពីជីវិត។ ហើយលោក ប្រទានអាហារដល់ជនដែលលោកប្រាថ្នាដោយហួសពីការស្មាន
لَا يَتَّخِذِ الْمُؤْمِنُونَ الْكَافِرِينَ أَوْلِيَاءَ مِنْ دُونِ الْمُؤْمِنِينَ ۖ وَمَنْ يَفْعَلْ ذَٰلِكَ فَلَيْسَ مِنَ اللَّهِ فِي شَيْءٍ إِلَّا أَنْ تَتَّقُوا مِنْهُمْ تُقَاةً ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَإِلَى اللَّهِ الْمَصِيرُ
ពួកដែលមានជំនឿកុំយកពួកគ?នាជំនឿធ្វើជាអ្នកគាំពារដោយក្រៅពីពួកមានជំនឿ។ ជនដែលធ្វើដូច្នេះពុំមែនមកពីអល់ឡោះបន្តិចសោះឡើយលើកលែងតែករណីដែលពួកអ្នកខ្លាចអ្វីមួយពីពួកគេ។ ហើយអល់ឡោះតម្រូវឱ្យពួកអ្នកការពារខ្លូនឯង។ ហើយឆ្ពោះទៅកាន់អល់ឡោះគឺជាទីវិលត្រលប់
قُلْ إِنْ تُخْفُوا مَا فِي صُدُورِكُمْ أَوْ تُبْدُوهُ يَعْلَمْهُ اللَّهُ ۗ وَيَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ថាទៅបើសិនពួកអ្នកលាក់អ្វីដែលមានក្នុងទ្រូងរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវាក៏អល់ឡោះដឹងដែរ។ ហើយលោកដឹងទៀតនូវអ្វីដែលមាននៅឯមេឃនិងអ្វីដែលនៅឯដី។ ហើយអល់ឡោះជាអ្នកមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់
يَوْمَ تَجِدُ كُلُّ نَفْسٍ مَا عَمِلَتْ مِنْ خَيْرٍ مُحْضَرًا وَمَا عَمِلَتْ مِنْ سُوءٍ تَوَدُّ لَوْ أَنَّ بَيْنَهَا وَبَيْنَهُ أَمَدًا بَعِيدًا ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَاللَّهُ رَءُوفٌ بِالْعِبَادِ
នាថ្ងៃដែលគ្រប់រូបនឹងប្រទះនូវអំពើល្អដែលខ្លូនបានសាង ត្រូវគេបង្ហាញជូនហើយអំពើ អាក្រក់ដែលខ្លូនបានប្រព្រឹត្ត ខ្លូននឹងនឹកចង់ឱ្យឃ្លាតពីគ្នាយ៉ាងឆ្ងាយរវាងខ្លូននិងរវាង អំពើនោះ។ ហើយអល់ឡោះតម្រូវឱ្យពួកអ្នកការពារខ្លូនឯង។ ហើយអល់ឡោះជាអ្នកដែលអាណិតអាសូរក្រៃលែងចំពោះពួកអ្នកគោរព
قُلْ إِنْ كُنْتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ចូរថាទៅ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ ចូរពួកអ្នកធ្វើតាមយើង អល់ឡោះពិតជាស្រលាញ់ពួកអ្នកវិញ ហើយលោកប្រោសប្រណីដល់ពួកអ្នកនូវកំហុសទាំងឡាយរបស់ពួកអ្នក ហើយអល់ឡោះជាអ្នកដែលសន្តោសប្រោសប្រណីជាអ្នកមេត្តាករុណាបំផុត

Choose other languages: