Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #191 Translated in Khmer

وَإِذْ أَخَذَ اللَّهُ مِيثَاقَ الَّذِينَ أُوتُوا الْكِتَابَ لَتُبَيِّنُنَّهُ لِلنَّاسِ وَلَا تَكْتُمُونَهُ فَنَبَذُوهُ وَرَاءَ ظُهُورِهِمْ وَاشْتَرَوْا بِهِ ثَمَنًا قَلِيلًا ۖ فَبِئْسَ مَا يَشْتَرُونَ
ហើយនៅពេលអល់ឡោះចាប់យកកិច្ចសន្យារបស់ពួកដែលត្រូវគេផ្តល់គម្ពីរ ដើម្បី ឱ្យពួកអ្នកបំភ្លឺរឿងហេតុឱ្យមនុស្សដឹង ហើយចូរពួកអ្នកកុំលាក់រឿងនោះឱ្យសោះ។ ក្រោយមក ពួកគេក៏បានបោះបង់រឿងនោះពីខាងក្រោយខ្នងរបស់ពួកគេ ហើយពួកគេ ទិញវាដោយតំលៃដ៏តិចតួចបំផុត។ អាក្រក់បំផុតអ្វីដែលពួកគេទិញនោះ
لَا تَحْسَبَنَّ الَّذِينَ يَفْرَحُونَ بِمَا أَتَوْا وَيُحِبُّونَ أَنْ يُحْمَدُوا بِمَا لَمْ يَفْعَلُوا فَلَا تَحْسَبَنَّهُمْ بِمَفَازَةٍ مِنَ الْعَذَابِ ۖ وَلَهُمْ عَذَابٌ أَلِيمٌ
ចូរអ្នកកុំ នឹកស្មានឱ្យសោះថា ពួកដែលសប្បាយនឹងអ្វីដែលពួកគេបានផ្តល់ ហើយពួកគេចូល ចិត្តឱ្យគេសរសើរពួកគេនូវអ្វីដែលពួកគេមិនបានធ្វើនោះ ចូរអ្នកកុំនឹកស្មានឱ្យសោះ ថា ពួកគេត្រូវបានចៀសផុតពីទណ្ឌកម្ម។ ពួកគេត្រូវទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត
وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយកម្មសិទ្ធិរបស់អល់ឡោះ គឺអំណាចគ្រប់គ្រងមេឃ និងដី។ អល់ឡោះជា អ្នកមានមហិទ្ធិឬទ្ធិលើអ្វីៗទាំងអស់
إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ لَآيَاتٍ لِأُولِي الْأَلْبَابِ
ការពិតនៅក្នុងការងារបង្កើតមេឃនិងដី និងការផ្លាស់ប្តូរយប់និងថ្ងៃ ពិតជាវត្ថុតាងសម្រាប់អ្នកដែលមានវិចារណញ្ញាណ
الَّذِينَ يَذْكُرُونَ اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِهِمْ وَيَتَفَكَّرُونَ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ رَبَّنَا مَا خَلَقْتَ هَٰذَا بَاطِلًا سُبْحَانَكَ فَقِنَا عَذَابَ النَّارِ
គឺពួកដែលនឹកឃើញអល់ឡោះ ទាំងពេលឈរ អង្គុយ និងដេកទម្រេតពួកគេ ហើយ ពួកគេពិចារណាក្នុងការងារបង្កើតមេឃនិងដី។ ឱម្ចាស់របស់យើង! អ្វីដែលលោកបាន បង្កើតមកនេះពុំមែនអសារបង់ទេ មហាគតិគុណអល់ឡោះ សូមលោកការពារពួក យើងពីទណ្ឌកម្មនរកផង

Choose other languages: