Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #193 Translated in Khmer

وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយកម្មសិទ្ធិរបស់អល់ឡោះ គឺអំណាចគ្រប់គ្រងមេឃ និងដី។ អល់ឡោះជា អ្នកមានមហិទ្ធិឬទ្ធិលើអ្វីៗទាំងអស់
إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ لَآيَاتٍ لِأُولِي الْأَلْبَابِ
ការពិតនៅក្នុងការងារបង្កើតមេឃនិងដី និងការផ្លាស់ប្តូរយប់និងថ្ងៃ ពិតជាវត្ថុតាងសម្រាប់អ្នកដែលមានវិចារណញ្ញាណ
الَّذِينَ يَذْكُرُونَ اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِهِمْ وَيَتَفَكَّرُونَ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ رَبَّنَا مَا خَلَقْتَ هَٰذَا بَاطِلًا سُبْحَانَكَ فَقِنَا عَذَابَ النَّارِ
គឺពួកដែលនឹកឃើញអល់ឡោះ ទាំងពេលឈរ អង្គុយ និងដេកទម្រេតពួកគេ ហើយ ពួកគេពិចារណាក្នុងការងារបង្កើតមេឃនិងដី។ ឱម្ចាស់របស់យើង! អ្វីដែលលោកបាន បង្កើតមកនេះពុំមែនអសារបង់ទេ មហាគតិគុណអល់ឡោះ សូមលោកការពារពួក យើងពីទណ្ឌកម្មនរកផង
رَبَّنَا إِنَّكَ مَنْ تُدْخِلِ النَّارَ فَقَدْ أَخْزَيْتَهُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنْصَارٍ
ឱម្ចាស់របស់យើង! ពិតប្រាកដណាស់លោក ជនណា ដែលលោកបញ្ចូលឋាននរក គឺលោកពិតជាធ្វើឱ្យគេអាម៉ាស់មុខ។ ពួកបំពានគ្មាន អ្នកណាជួយឡើយ
رَبَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَبِّكُمْ فَآمَنَّا ۚ رَبَّنَا فَاغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَارِ
ឱម្ចាស់យើង! ពិតប្រាកដណាស់ យើងបានឮអ្នកដែលហៅ ទៅកាន់ជំនឿថា ចូរពួកអ្នកជឿនឹងម្ចាស់របស់ពួកអ្នក។ យើងក៏បានជឿហើយ។ ឱម្ចាស់របស់យើង! ដូចនេះ សូមលោកប្រោសប្រណីឱ្យពួកយើងផង នូវកំហុសឆ្គង ទាំងឡាយរបស់ពួកយើង ហើយសូមមេត្តាលោកលុបពីយើងផង នូវអំពើអាក្រក់ ទាំងឡាយរបស់យើង។ ហើយសូមមេត្តាលោកបញ្ចប់ជីវិតរបស់ពួកយើង ជាមួយ នឹងពួកអ្នកសាងអំពើល្អផង

Choose other languages: