Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #18 Translated in Khmer

زُيِّنَ لِلنَّاسِ حُبُّ الشَّهَوَاتِ مِنَ النِّسَاءِ وَالْبَنِينَ وَالْقَنَاطِيرِ الْمُقَنْطَرَةِ مِنَ الذَّهَبِ وَالْفِضَّةِ وَالْخَيْلِ الْمُسَوَّمَةِ وَالْأَنْعَامِ وَالْحَرْثِ ۗ ذَٰلِكَ مَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَاللَّهُ عِنْدَهُ حُسْنُ الْمَآبِ
គេបានតាក់តែងជូនមនុស្សនូវការចូលចិត្តកាមកិលេសនៃពួកនារីនិងកូនចៅទ្រព្យសម្បត្តិស្តុកស្តម្ភនៃមាសប្រាក់​ និងសត្វសេះដែលគេបង្ហាត់សត្វពាហនៈនិងចំការ។ ទាំងអស់នោះគឺជាសម្រស់ជិវិតលោកិយ ។ ហើយអល់ឡោះលោកជាទីវិលត្រលប់ដ៏ល្អបំផុត
قُلْ أَؤُنَبِّئُكُمْ بِخَيْرٍ مِنْ ذَٰلِكُمْ ۚ لِلَّذِينَ اتَّقَوْا عِنْدَ رَبِّهِمْ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَأَزْوَاجٌ مُطَهَّرَةٌ وَرِضْوَانٌ مِنَ اللَّهِ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
ចូរថាទៅ តើយើងត្រូវប្រាប់ចំពោះពួកអ្នកឬនូវអ្វីដែលល្អជាងទាំងនេះ? សម្រាប់ពួកដែលបានគោរពកោតខ្លាចនៅឯម្ចាស់របស់ពួកគេ គឺឋានសួគ៌ដែលមានទន្លេហូរកាត់ពីក្រោមពួកគេគឺពួកដែលនៅជាអមតៈ ក្នុងឋានសួគ៌និងមានភរិយាដ៏ស្អាតៗ និងការពេញចិត្តពីអល់ឡោះ។ ហើយអល់ឡោះជាអ្នកដែលឃើញបំផុតចំពោះពួកដែលគោរព
الَّذِينَ يَقُولُونَ رَبَّنَا إِنَّنَا آمَنَّا فَاغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ النَّارِ
គឺពួកដែលថា ឱម្ចាស់របស់យើង! ការពិតយើងបានជឿហើយហេតុុនេះសូមលោកប្រោសប្រណីដល់យើងផង នូវរាល់បាបកម្មរបស់យើងហើយសូមលោកការពារពួកយើងពីទោសទណ្ឌនរកអវចីផង
الصَّابِرِينَ وَالصَّادِقِينَ وَالْقَانِتِينَ وَالْمُنْفِقِينَ وَالْمُسْتَغْفِرِينَ بِالْأَسْحَارِ
ពួកអត់ធ្មត់ពួកទៀងត្រង់ ពួកដែលគោរពតាមពួកបរិច្ចាគនិងពួកសុំការប្រោសប្រណីនាពេលចុងរាត្រីកាល
شَهِدَ اللَّهُ أَنَّهُ لَا إِلَٰهَ إِلَّا هُوَ وَالْمَلَائِكَةُ وَأُولُو الْعِلْمِ قَائِمًا بِالْقِسْطِ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ
អល់ឡោះ ម៉ាឡាអ៊ីកាត់ និងអ្នកមានចំណេះដឹងបានអះអាងថាគ្មានម្ចាស់ណាក្រៅពីលោកទេជាអ្នកឈរដោយយុត្តិធម៌។ គ្មានម្ចាស់ណាក្រៅពីលោកទេដែលជាអ្នកមានអានុភាពគតិបណ្ឌិតបំផុត

Choose other languages: