Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #14 Translated in Khmer

إِنَّ الَّذِينَ كَفَرُوا لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ هُمْ وَقُودُ النَّارِ
ពិតប្រាកដណាស់ពួកដែលមិនបានជឿទ្រព្យសម្បត្តិ និងកូនចៅពួកគេពុំអាចការពារពួកគេពីអល់ឡោះបានបន្តិចសោះឡើយ។ ពួកទាំងនោះហើយជាគ្រឿងបង្កាត់របស់នរក
كَدَأْبِ آلِ فِرْعَوْنَ وَالَّذِينَ مِنْ قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِنَا فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ وَاللَّهُ شَدِيدُ الْعِقَابِ
ប្រៀបដូចឥរិយាបថរបស់ពួកបនហ្វារ៉ាអុង និងពួកកាលពីមុនពួកគេដែរពួកគេបានមួលបង្កាច់ នឹងរាល់ៗអាយ៉ាត់យើងអល់ឡោះក៏ចាប់ទោសពួកគេដោយបាបកម្មរបស់ពួកគេ។ ហើយអល់ឡោ់ជាះអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត
قُلْ لِلَّذِينَ كَفَرُوا سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ الْمِهَادُ
ចូរអ្នកប្រាប់ទៅកាន់ពួកដែលមិនមានជំនឿថាពួកអ្នកនឹងត្រូវបរាជ័យហើយគេនឹងប្រមូលពួកអ្នកទៅកាន់នរកឆាបឆេះហើយវាជាកន្លែងស្នាក់នៅដ៏អាក្រក់
قَدْ كَانَ لَكُمْ آيَةٌ فِي فِئَتَيْنِ الْتَقَتَا ۖ فِئَةٌ تُقَاتِلُ فِي سَبِيلِ اللَّهِ وَأُخْرَىٰ كَافِرَةٌ يَرَوْنَهُمْ مِثْلَيْهِمْ رَأْيَ الْعَيْنِ ۚ وَاللَّهُ يُؤَيِّدُ بِنَصْرِهِ مَنْ يَشَاءُ ۗ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِأُولِي الْأَبْصَارِ
មានសញ្ញាមួយសម្រាប់ពួកអ្នកនៅក្នុងពីរក្រុមដែលបានជួបគ្នា។ មួយក្រុមប្រយុទ្ធក្នុងផ្លូវអល់ឡោះនិងមួយក្រុមទៀតជាពួកគ្មានជំនឿ។ ពួកគេមើលទៅពួកមានជំនឿឃើញដូចជាពីរដងនៃពួកគេ តាមការមើលឃើញរបស់ភ្នែក។ អល់ឡោះលោកគាំទ្រដោយជំនួយរបស់លោកចំពោះអ្នកដែលលោកសោមនស្ស។ ក្នុងរឿងនេះពិតជាការដាស់តឿនមួយសម្រាប់ពួកដែលមានទស្សនវិស័យ
زُيِّنَ لِلنَّاسِ حُبُّ الشَّهَوَاتِ مِنَ النِّسَاءِ وَالْبَنِينَ وَالْقَنَاطِيرِ الْمُقَنْطَرَةِ مِنَ الذَّهَبِ وَالْفِضَّةِ وَالْخَيْلِ الْمُسَوَّمَةِ وَالْأَنْعَامِ وَالْحَرْثِ ۗ ذَٰلِكَ مَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَاللَّهُ عِنْدَهُ حُسْنُ الْمَآبِ
គេបានតាក់តែងជូនមនុស្សនូវការចូលចិត្តកាមកិលេសនៃពួកនារីនិងកូនចៅទ្រព្យសម្បត្តិស្តុកស្តម្ភនៃមាសប្រាក់​ និងសត្វសេះដែលគេបង្ហាត់សត្វពាហនៈនិងចំការ។ ទាំងអស់នោះគឺជាសម្រស់ជិវិតលោកិយ ។ ហើយអល់ឡោះលោកជាទីវិលត្រលប់ដ៏ល្អបំផុត

Choose other languages: