Quran Apps in many lanuages:

Surah Yusuf Ayahs #53 Translated in Khmer

ثُمَّ يَأْتِي مِنْ بَعْدِ ذَٰلِكَ عَامٌ فِيهِ يُغَاثُ النَّاسُ وَفِيهِ يَعْصِرُونَ
ក្រោយមក នឹងមកដល់ទៀតបន្ទាប់ពីរយៈពេលនោះ នូវ ឆ្នាំមួយ ដែលពួកមនុស្សនឹងមានភ្លៀងបរិបូរ ហើយនៅឆ្នាំនោះ ពួកគេនឹងគាបទំពាំង បាយជួរ
وَقَالَ الْمَلِكُ ائْتُونِي بِهِ ۖ فَلَمَّا جَاءَهُ الرَّسُولُ قَالَ ارْجِعْ إِلَىٰ رَبِّكَ فَاسْأَلْهُ مَا بَالُ النِّسْوَةِ اللَّاتِي قَطَّعْنَ أَيْدِيَهُنَّ ۚ إِنَّ رَبِّي بِكَيْدِهِنَّ عَلِيمٌ
ព្រះរាជាថា ចូរពួកអ្នកនាំជននោះមក។ នៅពេលដែលនារសាព្រះរាជាបាន ទៅដល់យូសុហ្វ យូសុហ្វថា សូមអ្នកវិលទៅចៅហ្វាយអ្នកវិញ ចូរអ្នកសួរគាត់ថា សភាព យ៉ាងមេចទៅហើយ ពួកនារីដែលបានកាត់ដៃខ្លួនឯងនោះ? ការពិតម្ចាស់របស់យើង គឺជា អ្នកដឹងបំផុតនូវល្បិចកលរបស់ពួកនាង
قَالَ مَا خَطْبُكُنَّ إِذْ رَاوَدْتُنَّ يُوسُفَ عَنْ نَفْسِهِ ۚ قُلْنَ حَاشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِنْ سُوءٍ ۚ قَالَتِ امْرَأَتُ الْعَزِيزِ الْآنَ حَصْحَصَ الْحَقُّ أَنَا رَاوَدْتُهُ عَنْ نَفْسِهِ وَإِنَّهُ لَمِنَ الصَّادِقِينَ
ព្រះរាជាថា រឿងរ៉ាវរបស់ពួកនាងយ៉ាងដូចម្តេច ដែរ នៅពេលដែលពួកនាងបានលួងលោមយូសុហ្វចង់បានខ្លួនរបស់គេនោះ?។ ពួកនារីទាំង នោះថា មហាបរិសុទ្ធចំពោះអល់ឡោះ យើងឥតមានដឹងនៅលើរឿងនោះនៃអកុសលណា មួយទេ។ ភរិយារបស់អាហ្សីសបាននិយាយថា បច្ចុប្បន្នរឿងពិតបានលេចតាំងឡើងហើយ យើងបានល្បួងប្រលោមគេពីខ្លួនគេផ្ទាល់ ហើយគេពិតជាក្នុងចំណោមពួកអ្នកនិយាយ ត្រង់មែន
ذَٰلِكَ لِيَعْلَمَ أَنِّي لَمْ أَخُنْهُ بِالْغَيْبِ وَأَنَّ اللَّهَ لَا يَهْدِي كَيْدَ الْخَائِنِينَ
ទាំងនោះ ដើម្បីគេនឹងដឹងថា យើងពិតជាមិនក្បត់គេដោយកំបាំងមុខនោះ ទេ ។ ហើយអល់ឡោះ ពិតជានឹងមិនចង្អុលបង្ហាញឡើយចំពោះល្បិចកលពួកក្បត់
وَمَا أُبَرِّئُ نَفْسِي ۚ إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي ۚ إِنَّ رَبِّي غَفُورٌ رَحِيمٌ
ខ្ញុំនឹងមិនថាខ្លួនខ្ញុំស្អាតស្អំនោះទេ។ ជាការពិតណាស់ កិលេសតណ្ហា ប្រាកដជាត្រួតត្រាយ៉ាងខ្លាំងដោយ អកុសល លើកលែងតែអ្វីដែលម្ចាស់របស់ខ្ញុំបានអាណិតអាសូរ ។ ការពិតម្ចាស់របស់ខ្ញុំជាអ្នកអភ័យទោស ឱ្យ ជាអ្នកអាណិតអាសូរបំផុត

Choose other languages: