Quran Apps in many lanuages:

Surah Yusuf Ayahs #55 Translated in Khmer

قَالَ مَا خَطْبُكُنَّ إِذْ رَاوَدْتُنَّ يُوسُفَ عَنْ نَفْسِهِ ۚ قُلْنَ حَاشَ لِلَّهِ مَا عَلِمْنَا عَلَيْهِ مِنْ سُوءٍ ۚ قَالَتِ امْرَأَتُ الْعَزِيزِ الْآنَ حَصْحَصَ الْحَقُّ أَنَا رَاوَدْتُهُ عَنْ نَفْسِهِ وَإِنَّهُ لَمِنَ الصَّادِقِينَ
ព្រះរាជាថា រឿងរ៉ាវរបស់ពួកនាងយ៉ាងដូចម្តេច ដែរ នៅពេលដែលពួកនាងបានលួងលោមយូសុហ្វចង់បានខ្លួនរបស់គេនោះ?។ ពួកនារីទាំង នោះថា មហាបរិសុទ្ធចំពោះអល់ឡោះ យើងឥតមានដឹងនៅលើរឿងនោះនៃអកុសលណា មួយទេ។ ភរិយារបស់អាហ្សីសបាននិយាយថា បច្ចុប្បន្នរឿងពិតបានលេចតាំងឡើងហើយ យើងបានល្បួងប្រលោមគេពីខ្លួនគេផ្ទាល់ ហើយគេពិតជាក្នុងចំណោមពួកអ្នកនិយាយ ត្រង់មែន
ذَٰلِكَ لِيَعْلَمَ أَنِّي لَمْ أَخُنْهُ بِالْغَيْبِ وَأَنَّ اللَّهَ لَا يَهْدِي كَيْدَ الْخَائِنِينَ
ទាំងនោះ ដើម្បីគេនឹងដឹងថា យើងពិតជាមិនក្បត់គេដោយកំបាំងមុខនោះ ទេ ។ ហើយអល់ឡោះ ពិតជានឹងមិនចង្អុលបង្ហាញឡើយចំពោះល្បិចកលពួកក្បត់
وَمَا أُبَرِّئُ نَفْسِي ۚ إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي ۚ إِنَّ رَبِّي غَفُورٌ رَحِيمٌ
ខ្ញុំនឹងមិនថាខ្លួនខ្ញុំស្អាតស្អំនោះទេ។ ជាការពិតណាស់ កិលេសតណ្ហា ប្រាកដជាត្រួតត្រាយ៉ាងខ្លាំងដោយ អកុសល លើកលែងតែអ្វីដែលម្ចាស់របស់ខ្ញុំបានអាណិតអាសូរ ។ ការពិតម្ចាស់របស់ខ្ញុំជាអ្នកអភ័យទោស ឱ្យ ជាអ្នកអាណិតអាសូរបំផុត
وَقَالَ الْمَلِكُ ائْتُونِي بِهِ أَسْتَخْلِصْهُ لِنَفْسِي ۖ فَلَمَّا كَلَّمَهُ قَالَ إِنَّكَ الْيَوْمَ لَدَيْنَا مَكِينٌ أَمِينٌ
ព្រះរាជាបានថា ចូរពួកអ្នកនាំយូសុហ្វមកកាន់យើង យើងប្រាកដជា នឹងទុកគេដោយឡែកសម្រាប់ខ្លួនយើងផ្ទាល់។ លុះនៅពេលដែលព្រះរាជា បាននិយាយទៅកាន់គាត់ ព្រះរាជាថា ការពិតអ្នកនៅថ្ងៃនេះនៅជិតយើង ជាអ្នកដែលមានអំណាចពេញជាទីទុកចិត្តបំផុត
قَالَ اجْعَلْنِي عَلَىٰ خَزَائِنِ الْأَرْضِ ۖ إِنِّي حَفِيظٌ عَلِيمٌ
យូសុហ្វថា សូមលោកចាត់តាំងខ្ញុំឱ្យទទួលខុសត្រូវរតនៈសម្បត្តិនៃផែនដី។ ការពិត ខ្ញុំជាអ្នកដែលថែ ការពារ ហើយក៏ជាអ្នកដឹងដែរ

Choose other languages: