Quran Apps in many lanuages:

Surah Yunus Ayahs #64 Translated in Khmer

وَمَا ظَنُّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ يَوْمَ الْقِيَامَةِ ۗ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَشْكُرُونَ
ពួកដែលបានប្រឌិតការភូតកុហកទៅលើអល់ឡោះ តើពួកគេបានគិតស្មានអ្វីខ្លះ នាថ្ងៃត្រូវរស់ឡើងវិញ? អល់ឡោះពិតជាមានឧត្តមភាព លើមនុស្សទាំងឡាយ ក៏ប៉ុន្តែភាគច្រើនណាស់នៃពួកគេមិនដឹងគុណ
وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِنْ قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَنْ رَبِّكَ مِنْ مِثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِنْ ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُبِينٍ
អ្នកមាននៅ ក្នុងការងារណាមួយក៏ដោយ អ្នកសូត្រនូវអាយ៉ាត់ណាមួយនៃគួរអានក៏ដោយ ហើយពួក គេប្រព្រឹត្តនូវអំពើណាមួយក៏ដោយ គឺសុទ្ធតែមានយើងជាអ្នកធ្វើសាក្សីនៅលើពួកអ្នក ទាំងអស់គ្នា នៅពេលដែលពួកអ្នកទាំងអស់គ្នាបានប្រព្រឹត្តចំពោះការងារនោះ។ហើយ មិនកំបាំងពីម្ចាស់របស់អ្នកឡើយ នៃទំងន់អាតូមមួយនៅឯដី ហើយក៏មិនកំបាំងដែរនៅ ឯមេឃ ទោះតូចជាងនេះ ឬធំជាងនេះ គឺសុទ្ធតែមានការកត់ត្រាយ៉ាងច្បាស់លាស់
أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
តើពុំមែនទេឬ? អ្នកគាំពាររបស់អល់ឡោះ ពិតជាគ្មានការខ្លាចរអាទេលើ ពួកគេ ហើយពួកគេក៏មិនព្រួយបារម្ភដែរ
الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
គឺពួកដែលបានជឿ ហើយ ពួកគេគោរពកោតខ្លាចទៀត
لَهُمُ الْبُشْرَىٰ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۚ لَا تَبْدِيلَ لِكَلِمَاتِ اللَّهِ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
ពួកគេមានការរីករាយនៅក្នុងជីវិត លោកបច្ចុប្បន្ន និងក្នុងលោកខាងមុខ។ គ្មានការប្រែប្រួលឡើយចំពោះ ពាក្យពេចន៍ទាំងឡាយរបស់អល់ឡោះ។ នោះហើយជាការជោគជ័យដ៏ មហាធំធេង

Choose other languages: