Quran Apps in many lanuages:

Surah Yunus Ayahs #14 Translated in Khmer

دَعْوَاهُمْ فِيهَا سُبْحَانَكَ اللَّهُمَّ وَتَحِيَّتُهُمْ فِيهَا سَلَامٌ ۚ وَآخِرُ دَعْوَاهُمْ أَنِ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
អធិដ្ឋានរបស់ពួកគេក្នុងស្ថានសួគ៌នេះ គឺមហាគត្តិគុណលោក ឱ អល់ឡោះ! ហើយវន្ទនាការរបស់ពួកគេក្នុងស្ថានសួគ៌នោះ គឺមហាបរមសុខ និង អវសាននៃអធិដ្ឋានរបស់ពួកគេ គឺការសរសើរស្ញប់ស្ញែងសំរាប់អល់ឡោះ ម្ចាស់ភព ទាំងអស់
وَلَوْ يُعَجِّلُ اللَّهُ لِلنَّاسِ الشَّرَّ اسْتِعْجَالَهُمْ بِالْخَيْرِ لَقُضِيَ إِلَيْهِمْ أَجَلُهُمْ ۖ فَنَذَرُ الَّذِينَ لَا يَرْجُونَ لِقَاءَنَا فِي طُغْيَانِهِمْ يَعْمَهُونَ
ហើយប្រសិនបើអល់ឡោះបង្ខំឱ្យឆាប់ដល់មនុស្សនូវអកុសល ដូចដែល សំណូមពរបង្ខំឱ្យឆាប់នាំកុសលដល់ពួកគេ ប្រាកដជាអាជ្ញាយុកាលរបស់ពួកគេ ទាំងនោះត្រូវបានគេសំរេចទៅកាន់ពួកគេទាំងនោះហើយ ក្រោយមកយើងទុកឱ្យ ពួកដែលមិនសង្ឃឹមចំពោះការជួបនឹងយើង ឱ្យស្ថិតក្នុងការរំលោភបំពាន ដែលពួកគេ កំពុងតែវង្វេងវង្វាន់
وَإِذَا مَسَّ الْإِنْسَانَ الضُّرُّ دَعَانَا لِجَنْبِهِ أَوْ قَاعِدًا أَوْ قَائِمًا فَلَمَّا كَشَفْنَا عَنْهُ ضُرَّهُ مَرَّ كَأَنْ لَمْ يَدْعُنَا إِلَىٰ ضُرٍّ مَسَّهُ ۚ كَذَٰلِكَ زُيِّنَ لِلْمُسْرِفِينَ مَا كَانُوا يَعْمَلُونَ
ហើយកាលណាគ្រោះកំណាចបានប៉ះពាល់ដល់មនុស្ស គេ បានបួងសួងយើងទាំងគេងផ្អៀង និងពេលអង្គុយឬឈរ រួចនៅពេលដែលយើងបាន បកចេញពីគេនូវគ្រោះកំណាចរបស់គេ ជននោះនឹងក្លាយទៅជាហាក់បីដូចមិនដែល បួងសួងយើងទៅកាន់គ្រោះកំណាច ដែលប៉ះពាល់ដល់គេនោះសោះ។ ប្រៀបដូចទាំង នេះដែរ គេបានតាក់តែងឱ្យពួកល្មើសបំពាន នូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
وَلَقَدْ أَهْلَكْنَا الْقُرُونَ مِنْ قَبْلِكُمْ لَمَّا ظَلَمُوا ۙ وَجَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ وَمَا كَانُوا لِيُؤْمِنُوا ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
ហើយយើងប្រាកដជាបានបំផ្លាញសន្តិវង្ស (ប្រជាជាតិ) ជាច្រើននៃបុព្វាធិការីរបស់ពួក អ្នក ពេលដែលគេបានប្រព្រឹត្តអយុត្តិធម៌ ហើយរ៉សូលជាច្រើនបាននាំទៅកាន់ពួកគេ នូវអាយ៉ាត់ៗ ខណៈនោះ ពួកគេមិនបានជឿឡើយ ។ ដូចនេះ យើងនឹងទូទាត់ឱ្យក្រុម មនុស្សឧក្រិដ្ឋជន
ثُمَّ جَعَلْنَاكُمْ خَلَائِفَ فِي الْأَرْضِ مِنْ بَعْدِهِمْ لِنَنْظُرَ كَيْفَ تَعْمَلُونَ
ក្រោយមកយើងបានចាត់ពួកអ្នក ជាខលីហ្វះនៅលើដី បន្ទាប់ ពីពួកនោះមក ដើម្បីយើងនឹងពិនិត្យមើល តើពួកអ្នកប្រព្រឹត្តយ៉ាងដូចម្តេចដែរ?

Choose other languages: