Quran Apps in many lanuages:

Surah Ya-Seen Ayahs #13 Translated in Khmer

وَجَعَلْنَا مِنْ بَيْنِ أَيْدِيهِمْ سَدًّا وَمِنْ خَلْفِهِمْ سَدًّا فَأَغْشَيْنَاهُمْ فَهُمْ لَا يُبْصِرُونَ
ហើយយើងបានដាក់នៅមុខពួកគេ នូវរបាំងមួយ ហើយនៅពីក្រោយរបស់ពួកគេនូវរបាំងមួយ រួចមកយើងបានគ្របពួកគេ រួច ពួកគេមើលមិនឃើញ
وَسَوَاءٌ عَلَيْهِمْ أَأَنْذَرْتَهُمْ أَمْ لَمْ تُنْذِرْهُمْ لَا يُؤْمِنُونَ
ហើយពួកគេនៅតែដដែលទេ ទោះបីអ្នកបានព្រមានពួកគេ ឬក៏ អ្នកមិនបានព្រមានពួកគេក៏ដោយ ក៏ពួកគេនៅតែគ្មានជំនឿដែរ
إِنَّمَا تُنْذِرُ مَنِ اتَّبَعَ الذِّكْرَ وَخَشِيَ الرَّحْمَٰنَ بِالْغَيْبِ ۖ فَبَشِّرْهُ بِمَغْفِرَةٍ وَأَجْرٍ كَرِيمٍ
ការពិតអ្នកត្រូវព្រមាន តែចំពោះជនណាដែលបានប្រតិបត្តិតាមការរំលឹក និងបានកោតខ្លាចចំពោះម្ចាស់មហា សប្បុរស ដោយអាថ៌កំបាំងប៉ុណ្ណោះ។ រួចមក សូមអ្នកជូនដំណឹងរីករាយទៅកាន់ជននោះ ដោយការអភ័យទោសមួយ និងរង្វាន់មួយដ៏មហាថ្លៃថ្នូរបំផុត
إِنَّا نَحْنُ نُحْيِي الْمَوْتَىٰ وَنَكْتُبُ مَا قَدَّمُوا وَآثَارَهُمْ ۚ وَكُلَّ شَيْءٍ أَحْصَيْنَاهُ فِي إِمَامٍ مُبِينٍ
ជាការពិតណាស់យើង បានប្រោសជីវិតអ្នកដែលស្លាប់ ហើយយើងកត់ត្រាអ្វីដែលពួកគេបានប្រព្រឹត្ត និងលំអានរបស់ ពួកគេ។ ហើយគ្រប់វត្ថុទាំងអស់ យើងបានជំរឿនវានៅក្នុងកំនត់ត្រាមួយដ៏ច្បាស់លាស់
وَاضْرِبْ لَهُمْ مَثَلًا أَصْحَابَ الْقَرْيَةِ إِذْ جَاءَهَا الْمُرْسَلُونَ
ហើយសូមអ្នកដាក់ជូនទៅពួកគេ នូវឧបមាកថាមួយស្តីពីអ្នកស្រុករបស់បុរីនោះ នៅពេលដែល ពួករ៉សូលបានទៅដល់វា

Choose other languages: