Quran Apps in many lanuages:

Surah Sad Ayahs #38 Translated in Khmer

وَلَقَدْ فَتَنَّا سُلَيْمَانَ وَأَلْقَيْنَا عَلَىٰ كُرْسِيِّهِ جَسَدًا ثُمَّ أَنَابَ
ហើយជាការពិតណាស់ យើងបានល្បងសូឡៃម៉ាន ហើយ យើងដាក់ទៅលើអាសនៈរបស់គេនូវអង្គប្រាណមួយ ក្រោយមក គេបានវិលត្រលប់វិញ
قَالَ رَبِّ اغْفِرْ لِي وَهَبْ لِي مُلْكًا لَا يَنْبَغِي لِأَحَدٍ مِنْ بَعْدِي ۖ إِنَّكَ أَنْتَ الْوَهَّابُ
គេបាននិយាយថា ឱម្ចាស់ខ្ញុំ សូមលោកមេត្តាអភ័យទោសឱ្យយើងផង ហើយសូមលោក មេត្តាអំណោយឱ្យខ្ញុំផង នូវអធិបតីមួយ ដែលនឹងមិនសមឡើយចំពោះអ្នកណាម្នាក់ក្រោយ ពីខ្ញុំ។ លោកពិតជាអ្នកផ្តល់អំណោយបំផុត
فَسَخَّرْنَا لَهُ الرِّيحَ تَجْرِي بِأَمْرِهِ رُخَاءً حَيْثُ أَصَابَ
រួចមក យើងបានសំរួលឱ្យគេ នូវវាយោដែល ធ្វើដំណើរតាមបញ្ជារបស់គេ ដោយស្រទន់ទៅតាមទិសណាដែលគេចង់
وَالشَّيَاطِينَ كُلَّ بَنَّاءٍ وَغَوَّاصٍ
ព្រមទាំងពួក ស្ហៃតន រាល់ស្ថាបនិកចំណាន និងអ្នកប៉ិនមុជទឹក
وَآخَرِينَ مُقَرَّنِينَ فِي الْأَصْفَادِ
ហើយពួកអ្នកផ្សេងទៀតត្រូវចងផ្អោប គ្នានៅក្នុងច្រវ៉ាក់

Choose other languages: