Quran Apps in many lanuages:

Surah Sad Ayahs #23 Translated in Khmer

وَالطَّيْرَ مَحْشُورَةً ۖ كُلٌّ لَهُ أَوَّابٌ
ហើយសត្វស្លាបសោតក៏ត្រូវកំណែនដែរ។ នីមួយៗជាអ្នកវិលត្រឡប់ទៅកាន់លោក
وَشَدَدْنَا مُلْكَهُ وَآتَيْنَاهُ الْحِكْمَةَ وَفَصْلَ الْخِطَابِ
ហើយយើងពង្រឹងអធិបតីភាពរបស់គេ រួច យើងបានផ្តល់ទៅគេនូវគតិបណ្ឌិត ព្រមទាំងទេពកោសល្យនៃកិច្ចសន្ទនា
وَهَلْ أَتَاكَ نَبَأُ الْخَصْمِ إِذْ تَسَوَّرُوا الْمِحْرَابَ
ហើយតើ ព័ត៌មានរបស់គូក្តីបានទៅដល់អ្នកហើយ ឬនៅពេលដែលពួកគេបានឡើងទៅកាន់បដិស- រណដ្ឋានពិសិដ្ឋ
إِذْ دَخَلُوا عَلَىٰ دَاوُودَ فَفَزِعَ مِنْهُمْ ۖ قَالُوا لَا تَخَفْ ۖ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍ فَاحْكُمْ بَيْنَنَا بِالْحَقِّ وَلَا تُشْطِطْ وَاهْدِنَا إِلَىٰ سَوَاءِ الصِّرَاطِ
គឺនៅពេលដែលពួកគេបានចូលទៅកាន់ដាវូទ រួចមក គេក៏បានភ្ញាក់ ដោយសារពួកគេ។ ពួកគេថា ចូរអ្នកកុំញញើតអី នេះគូក្តីទាំងពីរភាគខ្លះនៃពួកយើងបាន រំលោភទៅលើភាគខ្លះទៀត ដូចនេះសូមអ្នកវិនិច្ឆ័យរវាងពួកយើងដោយសច្ចៈ ហើយចូរ អ្នកកុំប្រព្រឹត្តអយុត្តិធម៌ ហើយសូមអ្នកដឹកនាំពួកយើងទៅកាន់ផ្លូវត្រូវ
إِنَّ هَٰذَا أَخِي لَهُ تِسْعٌ وَتِسْعُونَ نَعْجَةً وَلِيَ نَعْجَةٌ وَاحِدَةٌ فَقَالَ أَكْفِلْنِيهَا وَعَزَّنِي فِي الْخِطَابِ
បងប្អូនប្រុសខ្ញុំ នេះពិតជាមានសត្វចៀមញីកៅសិបប្រាំបួនក្បាល ហើយខ្ញុំមានចៀមញីមួយក្បាល រួចគេ នេះថា ចូរអ្នកប្រគល់ចៀមមួយក្បាលឱ្យមកយើង ហើយគេបានសង្កត់សង្កិនខ្ញុំក្នុងកិច្ច សន្ទនា

Choose other languages: