Quran Apps in many lanuages:

Surah Saba Ayahs #20 Translated in Khmer

فَأَعْرَضُوا فَأَرْسَلْنَا عَلَيْهِمْ سَيْلَ الْعَرِمِ وَبَدَّلْنَاهُمْ بِجَنَّتَيْهِمْ جَنَّتَيْنِ ذَوَاتَيْ أُكُلٍ خَمْطٍ وَأَثْلٍ وَشَيْءٍ مِنْ سِدْرٍ قَلِيلٍ
រួចមក ពួកគេបានបែរងាក ដូចនេះ យើងបានបញ្ជូនទៅពួកគេ នូវការជោរជន់ដោយបាក់ទំនប់ ហើយយើងបានផ្លាស់ប្តូរជូនពួកអ្នក សួនឧទ្យានទាំងពីរ របស់ពួកគេនោះ នូវសួនឧទ្យានពីរ ដែលប្រកបដោយផ្លែឈើដ៏ល្វីងចត់ និងដើមស្រល់ ព្រម ទាំងពុទ្រាដ៏តិចតួចបំផុត
ذَٰلِكَ جَزَيْنَاهُمْ بِمَا كَفَرُوا ۖ وَهَلْ نُجَازِي إِلَّا الْكَفُورَ
ទាំងនេះយើងបានទូទាត់ទៅពួកគេ នូវអ្វីដែលពួកគេរមិល គុណ។ តើយើងនឹងទូទាត់ក្រៅពីអ្នករមិលគុណឬ?
وَجَعَلْنَا بَيْنَهُمْ وَبَيْنَ الْقُرَى الَّتِي بَارَكْنَا فِيهَا قُرًى ظَاهِرَةً وَقَدَّرْنَا فِيهَا السَّيْرَ ۖ سِيرُوا فِيهَا لَيَالِيَ وَأَيَّامًا آمِنِينَ
រវាងពួកគេ និងរវាងភូមិស្រុកទាំង ឡាយដែលយើងបានប្រសិទ្ធិទៅក្នុងភូមិស្រុកនោះ យើងក៏បានចាត់នូវភូមិស្រុកទាំងឡាយ ដែលស្តែងៗ ហើយយើងបានកំណត់ផ្លូវដើរនៅក្នុងភូមិស្រុកនោះ។ ចូរពួកអ្នកធ្វើដំណើរ ទៅក្នុងភូមិស្រុកនោះ ទាំងពេលយប់ និងពេលថ្ងៃដោយសុខសាន្ត
فَقَالُوا رَبَّنَا بَاعِدْ بَيْنَ أَسْفَارِنَا وَظَلَمُوا أَنْفُسَهُمْ فَجَعَلْنَاهُمْ أَحَادِيثَ وَمَزَّقْنَاهُمْ كُلَّ مُمَزَّقٍ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
រួចមកពួកគេថា ឱ ម្ចាស់យើង សូមលោកមេត្តាបន្លាយរវាងការធ្វើដំណើររបស់ពួកយើង ហើយពួកគេក៏បាន សាងបាបកម្មចំពោះខ្លួនពួកគេផ្ទាល់ រួចមកយើងបានចាត់ទុកពួកគេជារឿងនិទាន ហើយ យើងបានកំទេចពួកគេនូវការកំទេចទាំងស្រុង។ ការពិតនៅក្នុងព្រឹត្តិការណ៍ទាំងនេះ គឺពិត ជាភស្តុតាងៗសម្រាប់រាល់អ្នកដែលអត់ធ្មត់បំផុត ដែលជាកត្តញ្ញុតា
وَلَقَدْ صَدَّقَ عَلَيْهِمْ إِبْلِيسُ ظَنَّهُ فَاتَّبَعُوهُ إِلَّا فَرِيقًا مِنَ الْمُؤْمِنِينَ
ហើយជាការពិត ណាស់ អ៊ីព្លីសបានទទួលស្គាល់ថា ពិតទៅលើពួកគេនូវការគិតស្មានរបស់វា រួចមកពួកគេ ធ្វើតាមអ៊ីព្លីសនោះ។ លើកលែងតែមួយចំណែកនៃពួកអ្នកមានជំនឿប៉ុណ្ណោះ

Choose other languages: