Quran Apps in many lanuages:

Surah Maryam Ayahs #76 Translated in Khmer

ثُمَّ نُنَجِّي الَّذِينَ اتَّقَوْا وَنَذَرُ الظَّالِمِينَ فِيهَا جِثِيًّا
ក្រោយមកយើងនឹងសង្គ្រោះពួកដែលបានគោរពកោត ខ្លាច ហើយយើងនឹងទុកពួកបំពាន ឱ្យនៅក្នុងឯនោះទាំងលុតជង្គង់
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا أَيُّ الْفَرِيقَيْنِ خَيْرٌ مَقَامًا وَأَحْسَنُ نَدِيًّا
ហើយកាលណា គេសូត្រទៅលើពួកគេ នូវអាយ៉ាត់ទាំងឡាយរបស់យើងដ៏ជាក់ច្បាស់ ពួកដែលអជំនឿបាន និយាយទៅកាន់ពួកដែលបានជឿថា ក្នុងចំណោមទាំងពីរក្រុមនេះ តើអ្នកណាមួយដែលល្អ ប្រសើរជាងគេខាងកន្លែងស្នាក់នៅ និងល្អប្រណីតខាងប្រាស្រ័យរាប់រកគ្នា?
وَكَمْ أَهْلَكْنَا قَبْلَهُمْ مِنْ قَرْنٍ هُمْ أَحْسَنُ أَثَاثًا وَرِئْيًا
តើប៉ុន្មាន សតវត្សរ៍ហើយពីមុនពួកគេ ដែលយើងបានបំផ្លិចបំផ្លាញពួកគេ ល្អប្រណីតខាងសង្ហារឹមវត្ថុ និងខាងទេសភាព?
قُلْ مَنْ كَانَ فِي الضَّلَالَةِ فَلْيَمْدُدْ لَهُ الرَّحْمَٰنُ مَدًّا ۚ حَتَّىٰ إِذَا رَأَوْا مَا يُوعَدُونَ إِمَّا الْعَذَابَ وَإِمَّا السَّاعَةَ فَسَيَعْلَمُونَ مَنْ هُوَ شَرٌّ مَكَانًا وَأَضْعَفُ جُنْدًا
ចូរថាទៅ ជនណាដែលស្ថិតនៅក្នុងការវង្វេង ទុកឱ្យម្ចាស់មហា សប្បុរសពន្យារឱ្យជននោះ នូវការពន្យារមួយ រហូតកាលណាពួកគេបានឃើញអ្វីដែលគេបាន សន្យាចំពោះពួកគេជាទណ្ឌកម្ម (លោកិយ ឬជាថ្ងៃបរលោក) រួចមក ពួកគេគង់តែនឹងដឹងទេ ចំពោះជនណាដែលគេអាក្រក់បំផុតខាងស្ថានការណ៍ និងខ្សោយបំផុតខាងកងទ័ព
وَيَزِيدُ اللَّهُ الَّذِينَ اهْتَدَوْا هُدًى ۗ وَالْبَاقِيَاتُ الصَّالِحَاتُ خَيْرٌ عِنْدَ رَبِّكَ ثَوَابًا وَخَيْرٌ مَرَدًّا
ហើយ អល់ឡោះនឹងថែមមគ្គុទ្ទេសន៍ចំពោះពួកដែលបានទទួលមគ្គុទ្ទេសន៍ ហើយគន្លងទាំងឡាយនៃ កុសល គឺល្អប្រសើរនៅឯម្ចាស់របស់អ្នកខាងរង្វាន់ និងល្អប្រសើរបំផុតខាងគម្យស្ថាន

Choose other languages: