Quran Apps in many lanuages:

Surah Maryam Ayahs #28 Translated in Khmer

فَنَادَاهَا مِنْ تَحْتِهَا أَلَّا تَحْزَنِي قَدْ جَعَلَ رَبُّكِ تَحْتَكِ سَرِيًّا
ស្រាប់តែគេបានហៅនាងពីខាងក្រោមនាង សូមនាងកុំព្រួយបារម្ភ ម្ចាស់ របស់នាង ពិតជាបានចាត់នៅពីក្រោមនាងនូវក្បាលទឹកមួយ
وَهُزِّي إِلَيْكِ بِجِذْعِ النَّخْلَةِ تُسَاقِطْ عَلَيْكِ رُطَبًا جَنِيًّا
ហើយសូមនាង អង្រួនឆ្ពោះទៅកាន់នាងនូវដើមលម៉ើ ។ វានឹងជ្រុះទៅលើនាងនូវផ្លែលម៉ើទុំ
فَكُلِي وَاشْرَبِي وَقَرِّي عَيْنًا ۖ فَإِمَّا تَرَيِنَّ مِنَ الْبَشَرِ أَحَدًا فَقُولِي إِنِّي نَذَرْتُ لِلرَّحْمَٰنِ صَوْمًا فَلَنْ أُكَلِّمَ الْيَوْمَ إِنْسِيًّا
រួចមក សូមនាងបរិភោគនិងផឹក ហើយសូមនាងត្រជាក់នឹងន៎ភ្នែក ។ ប្រសិនបើនាងឃើញ អ្នកណាម្នាក់នៃពួកមនុស្ស ពេលនោះសូមនាងថា ខ្ញុំពិតជាបានតាំងសច្ចាចំពោះអ្នក មហា សប្បុរស នូវការបួសសីលអំណត់មួយ ហើយខ្ញុំក៏មិននិយាយទៅកាន់មនុស្សណាម្នាក់ដែរ នាថ្ងៃនេះ
فَأَتَتْ بِهِ قَوْمَهَا تَحْمِلُهُ ۖ قَالُوا يَا مَرْيَمُ لَقَدْ جِئْتِ شَيْئًا فَرِيًّا
រួចមក នាងក៏បាននាំទារកនោះទៅកាន់ក្រុមមនុស្សរបស់នាង ទាំងនាង កំពុងពរទារកនោះ ។ ពួកគេបាននិយាយថា នែ៎ម៉ារីយ៉ាំ! ជាការពិតណាស់ នាងបានទៅដល់ ប្រការមួយ ដែលអាក្រក់សម្បើមណាស់
يَا أُخْتَ هَارُونَ مَا كَانَ أَبُوكِ امْرَأَ سَوْءٍ وَمَا كَانَتْ أُمُّكِ بَغِيًّا
នែ៎ប្អូនស្រីរបស់ហារូន! បិតារបស់នាង ពុំ មែនជាមនុស្សអាក្រក់ទេ ហើយមាតារបស់នាង ក៏ពុំមែនជាមនុស្សខុសសីលធម៌ដែរ

Choose other languages: