Quran Apps in many lanuages:

Surah Maryam Ayahs #31 Translated in Khmer

فَأَتَتْ بِهِ قَوْمَهَا تَحْمِلُهُ ۖ قَالُوا يَا مَرْيَمُ لَقَدْ جِئْتِ شَيْئًا فَرِيًّا
រួចមក នាងក៏បាននាំទារកនោះទៅកាន់ក្រុមមនុស្សរបស់នាង ទាំងនាង កំពុងពរទារកនោះ ។ ពួកគេបាននិយាយថា នែ៎ម៉ារីយ៉ាំ! ជាការពិតណាស់ នាងបានទៅដល់ ប្រការមួយ ដែលអាក្រក់សម្បើមណាស់
يَا أُخْتَ هَارُونَ مَا كَانَ أَبُوكِ امْرَأَ سَوْءٍ وَمَا كَانَتْ أُمُّكِ بَغِيًّا
នែ៎ប្អូនស្រីរបស់ហារូន! បិតារបស់នាង ពុំ មែនជាមនុស្សអាក្រក់ទេ ហើយមាតារបស់នាង ក៏ពុំមែនជាមនុស្សខុសសីលធម៌ដែរ
فَأَشَارَتْ إِلَيْهِ ۖ قَالُوا كَيْفَ نُكَلِّمُ مَنْ كَانَ فِي الْمَهْدِ صَبِيًّا
នាងក៏បានធ្វើសញ្ញាទៅកាន់ទារក។ ពួកគេថា ធ្វើម្តេចយើងនឹងនិយាយកើត ចំពោះអ្នកដែល ជាទារកម្នាក់នៅក្នុងអង្រឹង
قَالَ إِنِّي عَبْدُ اللَّهِ آتَانِيَ الْكِتَابَ وَجَعَلَنِي نَبِيًّا
ទារកថា យើងពិតជាអ្នកគោរពអល់ឡោះ លោកបាន ផ្តល់មកយើងនូវគម្ពីរ ហើយលោកបានចាត់យើងជាណាពីម្នាក់
وَجَعَلَنِي مُبَارَكًا أَيْنَ مَا كُنْتُ وَأَوْصَانِي بِالصَّلَاةِ وَالزَّكَاةِ مَا دُمْتُ حَيًّا
ហើយលោកបាន ចាត់យើងជាអ្នកត្រូវប្រសិទ្ធិម្នាក់នៅទីណាក៏ដោយដែលយើងមាន ហើយលោកបានបង្គាប់ យើងឱ្យសឡាតិ៍ និងហ្សាកាតិ៍ ដរាបណាយើងនៅរស់

Choose other languages: