Quran Apps in many lanuages:

Surah Luqman Ayahs #26 Translated in Khmer

وَمَنْ يُسْلِمْ وَجْهَهُ إِلَى اللَّهِ وَهُوَ مُحْسِنٌ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ ۗ وَإِلَى اللَّهِ عَاقِبَةُ الْأُمُورِ
រីឯជនណាដែលបានប្រគល់ខ្លួនគេឆ្ពោះទៅអល់ឡោះ ដោយជននោះជាអ្នកសន្សំកុសល ប្រាកដជាជននោះបានចាប់ប្រតោងនឹងខ្សែដ៏រឹងមាំ។ ហើយ ឆ្ពោះទៅអល់ឡោះទីបញ្ចប់នៃការងារទាំងឡាយ
وَمَنْ كَفَرَ فَلَا يَحْزُنْكَ كُفْرُهُ ۚ إِلَيْنَا مَرْجِعُهُمْ فَنُنَبِّئُهُمْ بِمَا عَمِلُوا ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ហើយជនណាដែលមិនជឿ ចូរកុំឱ្យ ការមិនជឿរបស់គេនោះនឹងផ្តល់ការទុក្ខព្រួយដល់អ្នក។ ឆ្ពោះទៅយើង គឺជាទីវិលត្រឡប់របស់ ពួកគេ រួចមកយើងនឹងប្រាប់ទៅពួកគេ នូវអ្វីដែលគេបានប្រព្រឹត្ត។ ការពិតអល់ឡោះជាអ្នកដែល ដឹងបំផុត នូវអ្វីដែលមានក្នុងទ្រូងទាំងឡាយ
نُمَتِّعُهُمْ قَلِيلًا ثُمَّ نَضْطَرُّهُمْ إِلَىٰ عَذَابٍ غَلِيظٍ
យើងផ្តល់ការសោយសុខទៅចំពោះពួកគេ ដោយតិចតួចបំផុត ក្រោយមក យើងនឹងបង្ខំពួកគេឆ្ពោះទៅទណ្ឌកម្មមួយដ៏ខ្លាំងបំផុត
وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ اللَّهُ ۚ قُلِ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
យ៉ាងប្រាកដណាស់ ប្រសិនបើអ្នកបានសួរពួកគេថា អ្នកណាដែលបានបង្កើតមេឃទាំងឡាយ ព្រមទាំងផែនដី? ពួកគេប្រាកដជានឹងឆ្លើយថា អល់ឡោះ។ ចូរថាចុះ ការសរសើរចំពោះ អល់ឡោះ ក៏ប៉ុន្តែភាគច្រើននៃពួកគេនៅតែមិនដឹងទៀត
لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ إِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
កម្មសិទ្ធិរបស់អល់ឡោះ គឺអ្វី ដែលនៅឯមេឃទាំងឡាយនិងដី។ ការពិតអល់ឡោះ លោកជាអ្នកដែលមានបំផុត ថែមទាំងជាទី កោតសរសើរ

Choose other languages: