Quran Apps in many lanuages:

Surah Luqman Ayahs #24 Translated in Khmer

أَلَمْ تَرَوْا أَنَّ اللَّهَ سَخَّرَ لَكُمْ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُ ظَاهِرَةً وَبَاطِنَةً ۗ وَمِنَ النَّاسِ مَنْ يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُنِيرٍ
តើពួកអ្នកមិនទាន់ឃើញទេឬ ការពិតអល់ឡោះ លោកបានសំរួលឱ្យពួកអ្នកនូវអ្វីដែលនៅឯមេឃ ទាំងឡាយ និងអ្វីដែលនៅឯផែនដី ហើយលោកបានស្រោចស្រពទៅលើពួកអ្នក នូវឧបការ គុណទាំងឡាយរបស់លោកដោយចំហ និងលាក់លៀម។ ហើយក្នុងចំណោមពពួកមនុស្សមាន អ្នកដែលកំពុងឈ្លោះប្រកែកគ្នាក្នុងរឿងអល់ឡោះដោយអវិជ្ជា និងគ្មានមគ្គុទ្ទេសន៍ និងគ្មាន គម្ពីរណាមួយដែលបំភ្លឺ
وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنْزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ الشَّيْطَانُ يَدْعُوهُمْ إِلَىٰ عَذَابِ السَّعِيرِ
ហើយកាលណាគេបាននិយាយទៅកាន់ពួកគេ ចូរពួកអ្នកធ្វើតាម អ្វីដែលអល់ឡោះបានដាក់ចុះមក ពួកគេបាននិយាយថា តែពួកយើងធ្វើតាមអ្វីដែលពួកយើង បានប្រទះឃើញជីដូនជីតារបស់យើងនៅលើវត្ថុនោះ។ តើសូម្បីស្ហៃតនអំពាវនាវពួកគេឆ្ពោះ ទៅកាន់ទណ្ឌកម្មសន្ធោរសន្ធៅឬ?
وَمَنْ يُسْلِمْ وَجْهَهُ إِلَى اللَّهِ وَهُوَ مُحْسِنٌ فَقَدِ اسْتَمْسَكَ بِالْعُرْوَةِ الْوُثْقَىٰ ۗ وَإِلَى اللَّهِ عَاقِبَةُ الْأُمُورِ
រីឯជនណាដែលបានប្រគល់ខ្លួនគេឆ្ពោះទៅអល់ឡោះ ដោយជននោះជាអ្នកសន្សំកុសល ប្រាកដជាជននោះបានចាប់ប្រតោងនឹងខ្សែដ៏រឹងមាំ។ ហើយ ឆ្ពោះទៅអល់ឡោះទីបញ្ចប់នៃការងារទាំងឡាយ
وَمَنْ كَفَرَ فَلَا يَحْزُنْكَ كُفْرُهُ ۚ إِلَيْنَا مَرْجِعُهُمْ فَنُنَبِّئُهُمْ بِمَا عَمِلُوا ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ហើយជនណាដែលមិនជឿ ចូរកុំឱ្យ ការមិនជឿរបស់គេនោះនឹងផ្តល់ការទុក្ខព្រួយដល់អ្នក។ ឆ្ពោះទៅយើង គឺជាទីវិលត្រឡប់របស់ ពួកគេ រួចមកយើងនឹងប្រាប់ទៅពួកគេ នូវអ្វីដែលគេបានប្រព្រឹត្ត។ ការពិតអល់ឡោះជាអ្នកដែល ដឹងបំផុត នូវអ្វីដែលមានក្នុងទ្រូងទាំងឡាយ
نُمَتِّعُهُمْ قَلِيلًا ثُمَّ نَضْطَرُّهُمْ إِلَىٰ عَذَابٍ غَلِيظٍ
យើងផ្តល់ការសោយសុខទៅចំពោះពួកគេ ដោយតិចតួចបំផុត ក្រោយមក យើងនឹងបង្ខំពួកគេឆ្ពោះទៅទណ្ឌកម្មមួយដ៏ខ្លាំងបំផុត

Choose other languages: