Quran Apps in many lanuages:

Surah Luqman Ayahs #19 Translated in Khmer

وَإِنْ جَاهَدَاكَ عَلَىٰ أَنْ تُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا ۖ وَصَاحِبْهُمَا فِي الدُّنْيَا مَعْرُوفًا ۖ وَاتَّبِعْ سَبِيلَ مَنْ أَنَابَ إِلَيَّ ۚ ثُمَّ إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ហើយប្រសិនបើលោកទាំងពីរបាន បង្ខំអ្នកទៅលើករណីឱ្យអ្នកស៊ីរិកនឹងយើង នូវអ្វីដែលអ្នកពុំដឹងទេនោះ។ ពេលនេះ ចូរ អ្នកកុំប្រតិបត្តតាមលោកទាំងពីរ ក៏ប៉ុន្តែចូរអ្នករាប់អានលោកទាំងពីរក្នុងលោកិយ ដោយ សមរម្យ ហើយចូរអ្នកធ្វើតាមផ្លូវជនដែលបានលំអៀងឆ្ពោះទៅកាន់យើង។ ក្រោយមក ឆ្ពោះទៅកាន់យើងទីដែលត្រឡប់ពួកអ្នក រួចមកយើងនឹងប្រាប់ទៅពួកអ្នក តាមតែអ្វីដែល ពួកអ្នកធ្លាប់បានប្រព្រឹត្ត
يَا بُنَيَّ إِنَّهَا إِنْ تَكُ مِثْقَالَ حَبَّةٍ مِنْ خَرْدَلٍ فَتَكُنْ فِي صَخْرَةٍ أَوْ فِي السَّمَاوَاتِ أَوْ فِي الْأَرْضِ يَأْتِ بِهَا اللَّهُ ۚ إِنَّ اللَّهَ لَطِيفٌ خَبِيرٌ
ឱបុត្រាយើង! ជាការពិតណាស់ ប្រសិនបើវាមានទម្ងន់ប៉ុន គ្រាប់ស្ពៃ រួចវានៅក្នុងថ្ម ឬនៅឯមេឃទាំងឡាយ ឬនៅក្នុងដី ក៏អល់ឡោះនឹងនាំវាមក ដែរ។ ការពិតអល់ឡោះជាអ្នកដែលទន់ភ្លន់បំផុត ជាអ្នកដែលដឹងបំផុត
يَا بُنَيَّ أَقِمِ الصَّلَاةَ وَأْمُرْ بِالْمَعْرُوفِ وَانْهَ عَنِ الْمُنْكَرِ وَاصْبِرْ عَلَىٰ مَا أَصَابَكَ ۖ إِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
ឱ បុត្រារបស់ យើង! ចូរអ្នកបញ្ឈរសឡាតិ៍ ចូរអ្នកប្រើគេឱ្យធ្វើអំពើល្អ ហើយចូរអ្នកហាមឃាត់គេអំពី ប្រការអាក្រក់ ហើយចូរអ្នកអត់ធ្មត់នៅលើអ្វីដែលបានប៉ះទៅត្រូវអ្នក។ ការពិតទាំងអស់ នេះ គឺជាសេចក្តីសម្រេចចិត្តនៅក្នុងការងារទាំងឡាយ
وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّ اللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ
ហើយចូរអ្នកកុំបែរមុខងាក ចេញពីមនុស្ស(ដោយក្រអឹតក្រទម) ហើយចូរអ្នកកុំដើរនៅលើដី ដោយក្រអឺតក្រអោង ការពិតអល់ឡោះមិនស្រឡាញ់ទេរាល់អ្នកដែលវាយឫកធំ ព្រមទាំងក្រអឺតក្រអោង
وَاقْصِدْ فِي مَشْيِكَ وَاغْضُضْ مِنْ صَوْتِكَ ۚ إِنَّ أَنْكَرَ الْأَصْوَاتِ لَصَوْتُ الْحَمِيرِ
ហើយចូរអ្នកធ្វើសុភាពនៅក្នុងដំណើររបស់អ្នក ហើយចូរអ្នកបន្ទាបបង្អោនពីសំឡេង របស់អ្នក។ ការពិតសំឡេងដែលគួរឱ្យស្អប់ជាងគេនោះ គឺជាសំឡេងរបស់សត្វលា

Choose other languages: