Quran Apps in many lanuages:

Surah Ibrahim Ayahs #8 Translated in Khmer

وَمَا أَرْسَلْنَا مِنْ رَسُولٍ إِلَّا بِلِسَانِ قَوْمِهِ لِيُبَيِّنَ لَهُمْ ۖ فَيُضِلُّ اللَّهُ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
ហើយយើងមិនបានចាត់បញ្ជូននៃរ៉សូល ណាម្នាក់ក្រៅពីតាមភាសានៃក្រុមមនុស្សរបស់គេនោះឡើយ ដើម្បីគេនឹងបក ស្រាយបញ្ជាក់ទៅពួកគេវិញ ។ បន្ទាប់ពីនោះមក អល់ឡោះនឹងបន្សាត់វង្វេង ជនដែលលោកប្រាថ្នា ហើយលោកនឹងមគ្គុទ្ទេសជនដែលលោកប្រាថ្នា។ ហើយ លោកជាអ្នកពលានុពលបំផុត មហាគតិបណ្ឌិត
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا أَنْ أَخْرِجْ قَوْمَكَ مِنَ الظُّلُمَاتِ إِلَى النُّورِ وَذَكِّرْهُمْ بِأَيَّامِ اللَّهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
ហើយយើងពិតជាបាន ចាត់បញ្ជូនមូសាយ៉ាងពិតប្រាកដមែន ដោយអាយ៉ាត់របស់យើង ឱ្យបញ្ចោញក្រុម មនុស្សរបស់អ្នកពីភាពងងឹតទាំងឡាយឆ្ពោះទៅកាន់ពន្លឺរស្មី ហើយឱ្យរំលឹកពួក គេពីទិវាទាំងឡាយរបស់អល់ឡោះ ។ ជាការពិតណាស់នៅក្នុងការងារទាំង នេះ គឺពិតជាភស្តុតាង សម្រាប់រាល់អ្នកដែលស៊ូទ្រាំ ជាអ្នកដែលកតញ្ញូតាបំផុត
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ أَنْجَاكُمْ مِنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ وَيُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُمْ بَلَاءٌ مِنْ رَبِّكُمْ عَظِيمٌ
ហើយនៅពេលដែលមូសាថា ទៅកាន់ក្រុមមនុស្សរបស់ពួកគេថា ចូរពួកអ្នកនឹកទៅ ការុណភាពរបស់អល់ឡោះមកលើពួកអ្នក នៅពេលដែលលោកបានសង្គ្រោះពួកអ្នក ពីបនហ្វារ៉ាអុង ពួកគេបានធ្វើទារុណកម្មដ៏អាក្រក់បំផុត ហើយពួកគេអារកបុត្រា ទាំងឡាយរបស់ពួកអ្នក ហើយពួកគេទុកជិវិតនារីទាំងឡាយរបស់ពួកអ្នក។ ហើយនៅ ក្នុងព្រឹត្តិការណ៍ទាំងនេះ គឺជាការសាកល្បងមួយដ៏មហិមាបំផុតពីម្ចាស់របស់ពួកអ្នក
وَإِذْ تَأَذَّنَ رَبُّكُمْ لَئِنْ شَكَرْتُمْ لَأَزِيدَنَّكُمْ ۖ وَلَئِنْ كَفَرْتُمْ إِنَّ عَذَابِي لَشَدِيدٌ
ហើយនៅពេលម្ចាស់របស់ពួកអ្នកបានប្រកាសថា ប្រសិនបើពួកអ្នកបានសំដែង ការដឹងគុណ យើងប្រាកដជានឹងថែមទៅពួកអ្នកទៀត ហើយប្រសិនបើពួកអ្នកបាន អជំនឿ ការពិតទណ្ឌកម្មរបស់យើងគឺពិតជារឹងត្អឹងបំផុត
وَقَالَ مُوسَىٰ إِنْ تَكْفُرُوا أَنْتُمْ وَمَنْ فِي الْأَرْضِ جَمِيعًا فَإِنَّ اللَّهَ لَغَنِيٌّ حَمِيدٌ
ហើយមូសាថា ប្រសិន បើពួកអ្នកអជំនឿ ទាំងពួកអ្នក និងទាំងអ្នកដែលមាននៅឯភពផែនដីទាំងអស់ ក៏ អល់ឡោះប្រាកដជាមានបំផុត ហើយជាទីកោតសរសើរបំផុត

Choose other languages: