Quran Apps in many lanuages:

Surah Ibrahim Ayahs #30 Translated in Khmer

وَمَثَلُ كَلِمَةٍ خَبِيثَةٍ كَشَجَرَةٍ خَبِيثَةٍ اجْتُثَّتْ مِنْ فَوْقِ الْأَرْضِ مَا لَهَا مِنْ قَرَارٍ
ហើយការប្រៀបធៀបនៃសំដីមួយម៉ាត់ដ៏អាក្រក់បំផុត ប្រៀប ដូចជាដើមរុក្ខជាតិមួយដ៏អាក្រក់បំផុត ដែលរលើងឫសនៅលើដីរបស់ដើមនោះ គ្មានស្ថិរភាពណាមួយទេ
يُثَبِّتُ اللَّهُ الَّذِينَ آمَنُوا بِالْقَوْلِ الثَّابِتِ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۖ وَيُضِلُّ اللَّهُ الظَّالِمِينَ ۚ وَيَفْعَلُ اللَّهُ مَا يَشَاءُ
អល់ឡោះក៏ពង្រឹងពួកដែលមានជំនឿដោយសំដីដ៏ រឹងប៉ឹងក្នុងជីវិតលោកិយ និងបរលោក។ ហើយអល់ឡោះនឹងបន្សាត់ចំពោះពួក ដែលបំពារបំពាន។ អល់ឡោះធ្វើអ្វីតាមតែលោកមានបំណងប្រាថ្នា
أَلَمْ تَرَ إِلَى الَّذِينَ بَدَّلُوا نِعْمَتَ اللَّهِ كُفْرًا وَأَحَلُّوا قَوْمَهُمْ دَارَ الْبَوَارِ
តើអ្នក ឃើញដែរឬទេ? ចំពោះពួកដែលបានប្តូរការុណភាពរបស់អល់ឡោះនូវអជំនឿមួយ ហើយពួកគេបានទុកដាក់ក្រុមមនុស្សរបស់ពួកគេនៅលំនៅហិនហោច?
جَهَنَّمَ يَصْلَوْنَهَا ۖ وَبِئْسَ الْقَرَارُ
គឺ នរកឆាបឆេះ ពួកគេនឹងចូលទៅនរកនោះ។ ហើយជាជំរកដ៏អាក្រក់បំផុត
وَجَعَلُوا لِلَّهِ أَنْدَادًا لِيُضِلُّوا عَنْ سَبِيلِهِ ۗ قُلْ تَمَتَّعُوا فَإِنَّ مَصِيرَكُمْ إِلَى النَّارِ
ហើយពួកគេបានចាត់ទុកថា អល់ឡោះមានការប្រៀបផ្ទឹមទាំងឡាយ ដើម្បីពួក គេនឹងបន្សាត់ពីមាគ៌ារបស់លោក។ ចូរថាទៅ ចូរពួកអ្នកទទួលការត្រេកត្រអាល ទៅចុះ ពីព្រោះទីនិវត្តន៍របស់ពួកអ្នក គឺឆ្ពោះទៅកាន់នរក

Choose other languages: