Quran Apps in many lanuages:

Surah Hud Ayahs #95 Translated in Khmer

قَالُوا يَا شُعَيْبُ مَا نَفْقَهُ كَثِيرًا مِمَّا تَقُولُ وَإِنَّا لَنَرَاكَ فِينَا ضَعِيفًا ۖ وَلَوْلَا رَهْطُكَ لَرَجَمْنَاكَ ۖ وَمَا أَنْتَ عَلَيْنَا بِعَزِيزٍ
ពួកគេថា នែ៎សូអែប! យើងមិនទាន់យល់ទេ ភាគច្រើននៃអ្វីដែល អ្នកនិយាយ ហើយយើងពិតជាមើលឃើញអ្នក ជាអ្នកអន់ខ្សោយបំផុតនៅក្នុងពួកយើង ហើយ ប្រសិនបើគ្មានបក្ខសម្ព័ន្ធរបស់អ្នកទេ ប្រាកដជាត្រូវបានយើងគប់អ្នកនឹងដុំថ្មហើយ។ ហើយអ្នក ក៏ពុំមែនជាអ្នកដែលមានពលានុពលលើពួកយើងដែរ
قَالَ يَا قَوْمِ أَرَهْطِي أَعَزُّ عَلَيْكُمْ مِنَ اللَّهِ وَاتَّخَذْتُمُوهُ وَرَاءَكُمْ ظِهْرِيًّا ۖ إِنَّ رَبِّي بِمَا تَعْمَلُونَ مُحِيطٌ
គាត់ថា នែ៎ក្រុមមនុស្សរបស់យើង! តើបក្ខសម្ព័ន្ធរបស់យើង គឺមានពលានុពលលើពួកអ្នកពីអល់ឡោះឬ? ហើយពួកអ្នកយកលោក ដាក់ពីក្រោយពួកអ្នកប៉ែកខាងខ្នងទៅវិញ? ជាការពិតណាស់ ម្ចាស់របស់យើង ជាអ្នកជ្រួតជ្រាប បំផុត នូវអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្ត
وَيَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ سَوْفَ تَعْلَمُونَ مَنْ يَأْتِيهِ عَذَابٌ يُخْزِيهِ وَمَنْ هُوَ كَاذِبٌ ۖ وَارْتَقِبُوا إِنِّي مَعَكُمْ رَقِيبٌ
នែ៎ក្រុមមនុស្សរបស់យើង! ចូរពួកអ្នកប្រព្រឹត្ត ទៅតាមលទ្ធភាពរបស់ពួកអ្នក ការពិត យើងក៏ជាអ្នកដែលប្រព្រឹត្តដែរ។ ពួកអ្នកគង់តែនឹងដឹង អ្នក ណាម្នាក់ដែលទណ្ឌកម្មមួយនឹងដល់ទៅគេ ដើម្បីនឹងបង្អាប់បង្អោនគេ ហើយអ្នកណាម្នាក់ ដែល គេជាអ្នកដែលភូតកុហក។ ហើយចូរពួកអ្នករង់ចាំមើល ការពិតយើងក៏ជាអ្នកដែលរង់ចាំមើល រួមជាមួយនឹងពួកអ្នកដែរ
وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا شُعَيْبًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَأَخَذَتِ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបាន រំដោះសូអែប ព្រមទាំងពួកដែលមានជំនឿរួមជាមួយគេ ដោយក្តីអាណិតអាសូរមួយអំពីយើង ហើយសម្រែកបានឆក់យកពួកដែលបានសាងអយុត្តិធម៌ បន្ទាប់មក ពួកគេក៏បានក្លាយជាអ្នកដែល សណ្តូកតៃហោងក្នុងគេហដ្ឋានរបស់ពួកគេ
كَأَنْ لَمْ يَغْنَوْا فِيهَا ۗ أَلَا بُعْدًا لِمَدْيَنَ كَمَا بَعِدَتْ ثَمُودُ
ប្រៀបបីដូចជាពួកគេ មិនដែលបានរស់នៅទី នោះសោះ។ នែ៎! ក្តីវិនាសចំពោះម៉ាទយ៉ាន ដូចដែលពួកសាម៉ូទបានវិនាស

Choose other languages: