Quran Apps in many lanuages:

Surah Hud Ayahs #97 Translated in Khmer

وَيَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ سَوْفَ تَعْلَمُونَ مَنْ يَأْتِيهِ عَذَابٌ يُخْزِيهِ وَمَنْ هُوَ كَاذِبٌ ۖ وَارْتَقِبُوا إِنِّي مَعَكُمْ رَقِيبٌ
នែ៎ក្រុមមនុស្សរបស់យើង! ចូរពួកអ្នកប្រព្រឹត្ត ទៅតាមលទ្ធភាពរបស់ពួកអ្នក ការពិត យើងក៏ជាអ្នកដែលប្រព្រឹត្តដែរ។ ពួកអ្នកគង់តែនឹងដឹង អ្នក ណាម្នាក់ដែលទណ្ឌកម្មមួយនឹងដល់ទៅគេ ដើម្បីនឹងបង្អាប់បង្អោនគេ ហើយអ្នកណាម្នាក់ ដែល គេជាអ្នកដែលភូតកុហក។ ហើយចូរពួកអ្នករង់ចាំមើល ការពិតយើងក៏ជាអ្នកដែលរង់ចាំមើល រួមជាមួយនឹងពួកអ្នកដែរ
وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا شُعَيْبًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَأَخَذَتِ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបាន រំដោះសូអែប ព្រមទាំងពួកដែលមានជំនឿរួមជាមួយគេ ដោយក្តីអាណិតអាសូរមួយអំពីយើង ហើយសម្រែកបានឆក់យកពួកដែលបានសាងអយុត្តិធម៌ បន្ទាប់មក ពួកគេក៏បានក្លាយជាអ្នកដែល សណ្តូកតៃហោងក្នុងគេហដ្ឋានរបស់ពួកគេ
كَأَنْ لَمْ يَغْنَوْا فِيهَا ۗ أَلَا بُعْدًا لِمَدْيَنَ كَمَا بَعِدَتْ ثَمُودُ
ប្រៀបបីដូចជាពួកគេ មិនដែលបានរស់នៅទី នោះសោះ។ នែ៎! ក្តីវិនាសចំពោះម៉ាទយ៉ាន ដូចដែលពួកសាម៉ូទបានវិនាស
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا وَسُلْطَانٍ مُبِينٍ
យើងបានចាត់ បញ្ជូនមូសាយ៉ាងប្រាកដ ដោយនាំអាយ៉ាត់ទាំងឡាយរបស់យើងមកជាមួយ ព្រមទាំងប្ញទ្ធិអំណាច មួយដ៏ច្បាស់ក្រឡែត
إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَاتَّبَعُوا أَمْرَ فِرْعَوْنَ ۖ وَمَا أَمْرُ فِرْعَوْنَ بِرَشِيدٍ
ឆ្ពោះទៅហ្វារ៉ាអុង ព្រមទាំងអ្នកមុខអ្នកការរបស់វា ខណៈនោះ ពួកគេ បានធ្វើតាមបទបញ្ជារបស់ហ្វារ៉ាអុង ហើយបទបញ្ជារបស់ហ្វារ៉ាអុងមិនត្រឹមត្រូវឡើយ

Choose other languages: