Quran Apps in many lanuages:

Surah Hud Ayahs #12 Translated in Khmer

وَلَئِنْ أَخَّرْنَا عَنْهُمُ الْعَذَابَ إِلَىٰ أُمَّةٍ مَعْدُودَةٍ لَيَقُولُنَّ مَا يَحْبِسُهُ ۗ أَلَا يَوْمَ يَأْتِيهِمْ لَيْسَ مَصْرُوفًا عَنْهُمْ وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ហើយប្រសិនបើយើងបានពន្យារ អំពីពួកគេ នូវទណ្ឌកម្មរហូតដល់រយៈពេលមួយដែលគេកំណត់ ពួកគេប្រាកដជានឹងថា តើអ្វីទៅដែលកំពុងខារខាំងវានោះ? នែ!នាថ្ងៃដែលនឹងទៅដល់ពួកគេនោះ ពុំមែន ត្រូវបំបែរចេញពីពួកគេបានឡើយ ហើយបានគ្របដណ្តប់ពួកគេ ដោយអ្វីដែលពួកគេ ធ្លាប់បានចំអកពេបជ្រាយ
وَلَئِنْ أَذَقْنَا الْإِنْسَانَ مِنَّا رَحْمَةً ثُمَّ نَزَعْنَاهَا مِنْهُ إِنَّهُ لَيَئُوسٌ كَفُورٌ
ហើយប្រសិនបើយើងបានផ្តល់រសជាតិទៅមនុស្សនូវក្តី អាណិតអាសូរណាមួយនោះ ក្រោយមក យើងដកចេញវាពីមនុស្សមកវិញ មនុស្ស ប្រាកដជាអស់សង្ឃឹម ហើយអកត្តញ្ញូទៀតផង
وَلَئِنْ أَذَقْنَاهُ نَعْمَاءَ بَعْدَ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ ذَهَبَ السَّيِّئَاتُ عَنِّي ۚ إِنَّهُ لَفَرِحٌ فَخُورٌ
ហើយប្រសិនបើយើងបានឱ្យគេ ភ្លក្សរសជាតិនូវសុភមង្គលទាំងឡាយ បន្ទាប់ពីអពមង្គលបានប៉ះពាល់ចំពោះគេ ពួក គេប្រាកដជានឹងនិយាយថា អកុសលបានរលុបបាត់ពីយើងហើយ ។ ការពិត គេប្រាកដ ជាអ្នកដែលរីករាយ ហើយក្អេងក្អាងបំផុត
إِلَّا الَّذِينَ صَبَرُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ لَهُمْ مَغْفِرَةٌ وَأَجْرٌ كَبِيرٌ
លើកលែងតែពួកដែលបានអត់ធ្មត់ ហើយបានសាងកុសលទាំងឡាយ សំរាប់ពួកគេទាំងនេះ គឺការអភ័យទោសមួយ ហើយនិងរង្វាន់មួយដ៏ធំសម្បើម
فَلَعَلَّكَ تَارِكٌ بَعْضَ مَا يُوحَىٰ إِلَيْكَ وَضَائِقٌ بِهِ صَدْرُكَ أَنْ يَقُولُوا لَوْلَا أُنْزِلَ عَلَيْهِ كَنْزٌ أَوْ جَاءَ مَعَهُ مَلَكٌ ۚ إِنَّمَا أَنْتَ نَذِيرٌ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
ក្រែងអ្នកជាអ្នកដែលបោះបង់ភាគខ្លះនៃអ្វីដែល គេបានវ៉ាហ៊ីទៅកាន់អ្នក និងទ្រូងរបស់អ្នកចង្អៀតចង្អល់នឹងវ៉ាហ៊ីនោះ ដោយសារតែ សំដីដែលពួកគេបាននិយាយថា ហេតុម្តេចគេមិនដាក់ចុះទៅលើគាត់នូវរតនៈសម្បត្តិ មួយ ឬក៏មិនមានម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់? ការពិតអ្នក គឺត្រឹមតែជាអ្នកដែល ព្រមានម្នាក់តែប៉ុណ្ណោះ។ ហើយអល់ឡោះ គឺជាអ្នកដែលគាំពារលើអ្វីៗទាំងអស់

Choose other languages: