Quran Apps in many lanuages:

Surah Hud Ayahs #65 Translated in Khmer

وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ هُوَ أَنْشَأَكُمْ مِنَ الْأَرْضِ وَاسْتَعْمَرَكُمْ فِيهَا فَاسْتَغْفِرُوهُ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي قَرِيبٌ مُجِيبٌ
ហើយឆ្ពោះទៅ កាន់សាម៉ូទ បងប្អូនរបស់ពួកគេគឺសាឡេះ។ គាត់ថា ឱក្រុមមនុស្សរបស់យើង ចូរអ្នកធ្វើប្រណិប័តន៍ អល់ឡោះ គ្មានម្ចាស់ណាម្នាក់ដែលត្រូវគោរពក្រៅពីលោកទេ។ លោកបានផ្តើមបង្កើតពួកអ្នកពីធរណី លោកបានធ្វើឱ្យពួកអ្នកបានដុះដាលនៅលើភពផែនដី ដូចនេះ ចូរពួកអ្នកសុំអភ័យទោសទៅលោក ក្រោយ មក ចូរពួកអ្នកវិលទៅរកលោកវិញ។ ការពិតម្ចាស់របស់យើង ជាអ្នកជិតបំផុត ជាអ្នកទទួលសំណើទៀត
قَالُوا يَا صَالِحُ قَدْ كُنْتَ فِينَا مَرْجُوًّا قَبْلَ هَٰذَا ۖ أَتَنْهَانَا أَنْ نَعْبُدَ مَا يَعْبُدُ آبَاؤُنَا وَإِنَّنَا لَفِي شَكٍّ مِمَّا تَدْعُونَا إِلَيْهِ مُرِيبٍ
ពួកគេថា នែ៎សាឡេះ! នៅមុននេះ អ្នកគឺជាក្តីសង្ឃឹមមួយនៅក្នុងពួកយើង តើអ្នកហាមឃាត់យើង មិនឱ្យយើងធ្វើប្រណិប័តន៍ទៅកាន់អ្វីដែលជីដូនជីតាយើងធ្វើប្រណិប័តន៍ទេឬ? យើងពិតជាស្ថិតនៅក្នុង ការមន្ទិលសង្ស័យមួយ ស្តីពីអ្វីដែលអ្នកដែលអំពាវនាវពួកយើងនោះ ហើយជាអ្នកស្ទាក់ស្ទើរបំផុត
قَالَ يَا قَوْمِ أَرَأَيْتُمْ إِنْ كُنْتُ عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَآتَانِي مِنْهُ رَحْمَةً فَمَنْ يَنْصُرُنِي مِنَ اللَّهِ إِنْ عَصَيْتُهُ ۖ فَمَا تَزِيدُونَنِي غَيْرَ تَخْسِيرٍ
គាត់ថា ឱក្រុមមនុស្សរបស់យើង! តើពួកអ្នកបានយល់ឃើញយ៉ាងណាដែរ ប្រសិនបើយើង មានភស្តុតាងណាមួយអំពីម្ចាស់របស់យើង ហើយលោកបានផ្តល់ឱ្យយើងអំពីលោក នូវក្តី អាណិតអាសូរណាមួយ ពេលនោះតើជនណាម្នាក់ដែលនឹងជួយយើងអំពីអល់ឡោះ ប្រសិនបើ យើងមិនបានស្តាប់ឱវាទលោក?។ ពួកអ្នកឥតថែមអ្វីដល់យើង ក្រៅពីការដែលធ្វើឱ្យខាតបង់ ឡើយ
وَيَا قَوْمِ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ
ហើយឱក្រុមមនុស្សយើង! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ គឺជាភស្តុតាងមួយ សំរាប់ពួកអ្នក ដូច្នេះ ចូរពួកអ្នកលែងវាឱ្យស៊ីនៅលើដីអល់ឡោះ ហើយចូរពួកអ្នកកុំប៉ះពាល់វា នូវអំពើអាក្រក់ណាមួយ ពុំនោះសោតទេ លោកនឹងដាក់ទោសពួកអ្នកដោយទារុណកម្មមួយដ៏ ជិតបង្កើយ
فَعَقَرُوهَا فَقَالَ تَمَتَّعُوا فِي دَارِكُمْ ثَلَاثَةَ أَيَّامٍ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍ
រួចមក ពួកគេក៏បានសំលាប់វា រួចគាត់ថា ចូរពួកអ្នកនៅឱ្យសុខស្រួលចុះ ក្នុង គេហដ្ឋានរបស់ពួកអ្នក រយៈពេលបីថ្ងៃ។ ទាំងនេះ គឺជាសន្យាមួយដែលមិនត្រូវបានគេកុហក ឡើយ

Choose other languages: