Quran Apps in many lanuages:

Surah Ghafir Ayahs #63 Translated in Khmer

إِنَّ السَّاعَةَ لَآتِيَةٌ لَا رَيْبَ فِيهَا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يُؤْمِنُونَ
ពេលវេលា (បរលោក) ពិតជានឹងដល់មក ដោយឥតមន្ទិលសង្ស័យ ឡើយ នៅក្នុងករណីនេះ ក៏ប៉ុន្តែភាគច្រើននៃមនុស្សនៅតែមិនជឿ
وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ ۚ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ
ហើយម្ចាស់ពួកអ្នកថា ចូរពួកអ្នកបួងសួងយើង យើងនឹងទទួលឆ្លើយ ជូនពួកអ្នក ។ ពួកដែលកាន់ប្ញកក្រអឺតក្រអោងពីកិច្ចប្រណិប័តន៍យើង ពួកគេនឹងចូលនរកឆាបឆេះ ដោយជាពួកអាប់អោន
اللَّهُ الَّذِي جَعَلَ لَكُمُ اللَّيْلَ لِتَسْكُنُوا فِيهِ وَالنَّهَارَ مُبْصِرًا ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
អល់ឡោះ ជាអ្នកដែលបានចាត់ឱ្យពួកអ្នកនូវពេលយប់ ដើម្បីពួកអ្នកនឹងសំរាក នៅក្នុងពេលនោះ និងពេលថ្ងៃដើម្បីឱ្យមើលឃើញ អល់ឡោះពិតជា អ្នកប្រកបដោយឧត្តមភាពលើមនុស្ស ក៏ប៉ុន្តែភាគច្រើននៃមនុស្ស នៅ តែមិនដឹងគុណ
ذَٰلِكُمُ اللَّهُ رَبُّكُمْ خَالِقُ كُلِّ شَيْءٍ لَا إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُؤْفَكُونَ
នេះហើយ អល់ឡោះម្ចាស់ពួកអ្នក ជាអ្នកបង្កើត រាល់វត្ថុទាំងអស់ គ្មានទេម្ចាស់ក្រៅពីលោក។ ដូចនេះ តើពួកអ្នកត្រូវ គេបង្វែរដូចម្តេចដែរ?
كَذَٰلِكَ يُؤْفَكُ الَّذِينَ كَانُوا بِآيَاتِ اللَّهِ يَجْحَدُونَ
ប្រៀបដូចនេះហើយ ដែលគេបង្វែរពួក ដែលធ្លាប់បានជំទាស់នឹងអាយ៉ាត់ៗអល់ឡោះ

Choose other languages: