Quran Apps in many lanuages:

Surah Fussilat Ayahs #48 Translated in Khmer

وَلَوْ جَعَلْنَاهُ قُرْآنًا أَعْجَمِيًّا لَقَالُوا لَوْلَا فُصِّلَتْ آيَاتُهُ ۖ أَأَعْجَمِيٌّ وَعَرَبِيٌّ ۗ قُلْ هُوَ لِلَّذِينَ آمَنُوا هُدًى وَشِفَاءٌ ۖ وَالَّذِينَ لَا يُؤْمِنُونَ فِي آذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى ۚ أُولَٰئِكَ يُنَادَوْنَ مِنْ مَكَانٍ بَعِيدٍ
ហើយប្រសិនបើយើងបានចាត់គម្ពីរនេះ ជាគួរអាន ដែលពុំមែនភាសាអារ៉ាប់ ពួកគេច្បាស់ជាថា ហេតុអ្វីបានជាគេមិនបញ្ជាក់នូវអាយ៉ាត់ៗ របស់គម្ពីរ? តើជាភាសាពុំមែនអារ៉ាប់ ហើយគេជាជនជាតិអារ៉ាប់ម្នាក់? ចូរអ្នកថា គម្ពីរនេះ សម្រាប់ពួកដែលបានជឿ គឺជាមគ្គុទ្ទេសន៍មួយ និងជាឧសថកែរោគមួយ។ រីឯពួកដែលមិនជឿ នៅក្នុងត្រចៀករបស់ពួកគេធ្ងន់ ហើយគម្ពីរគឺជាការងងឹតងងល់មួយទៅលើពួកគេ ពួកទាំង នេះហើយ ដែលត្រូវគេស្រែកហៅពីកន្លែងមួយដ៏សែនឆ្ងាយ
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۗ وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِنْهُ مُرِيبٍ
ហើយជាការពិតណាស់ យើងបានផ្តល់គម្ពីរទៅមូសា រួចមក គេបានខ្វែងគំនិតគ្នាក្នុងរឿងគម្ពីរនោះ។ ប្រសិនបើសំដី មួយពីម្ចាស់អ្នក មិនបានកន្លងផុតទៅ ពិតជាត្រូវបានគេសម្រេចរវាងពួកគេ។ ហើយពួកគេពិត ជាស្ថិតនៅក្នុងការសង្ស័យមួយ ដ៏ស្រពេចស្រពិលបំផុតស្តីពីគម្ពីរនោះ
مَنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۗ وَمَا رَبُّكَ بِظَلَّامٍ لِلْعَبِيدِ
ជនណាបានសាង អំពើកុសល គឺត្រូវបានសម្រាប់តែរូបជននោះ ហើយជនណាបានប្រព្រឹត្តអំពើអាក្រក់ គឺត្រូវ ធ្លាក់លើរូបជននោះ ហើយម្ចាស់អ្នកពុំមែនជាអ្នកសាងអយុត្តិធម៌ ចំពោះមនុស្សសោះឡើយ
إِلَيْهِ يُرَدُّ عِلْمُ السَّاعَةِ ۚ وَمَا تَخْرُجُ مِنْ ثَمَرَاتٍ مِنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنْثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِ ۚ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَائِي قَالُوا آذَنَّاكَ مَا مِنَّا مِنْ شَهِيدٍ
ទៅកាន់លោក ត្រូវគេត្រលប់ចំណេះដឹងស្តីពីបរលោក។ ហើយដែលនឹងចេញនៃផ្លែឈើ ខ្លះពីសំបករបស់វា ហើយអ្វីដែលពរផ្ទៃដោយនារី ហើយដែលនាងនឹងប្រសូត គ្មានអ្វី ក្រៅពីការដឹងរបស់លោកឡើយ។ នៅថ្ងៃដែលលោកនឹងហៅពួកគេ ឯណាស៊ីរិកៗ របស់យើង?ពួកគេបានឆ្លើយថា ពួកយើងសូមប្រកាសជូនលោកថា ក្នុងចំណោមពួក យើងគ្មានអ្នកសាក្សីណាម្នាក់ទេ
وَضَلَّ عَنْهُمْ مَا كَانُوا يَدْعُونَ مِنْ قَبْلُ ۖ وَظَنُّوا مَا لَهُمْ مِنْ مَحِيصٍ
ហើយបានរសាត់បាត់ពីពួកគេ អ្វីដែលពួកគេធ្លាប់ បានបួងសួងកាលពីពេលមុន។ ហើយពួកគេបានគិតថា ពួកគេគ្មានកន្លែងរត់គេចណា មួយឡើយ

Choose other languages: