Quran Apps in many lanuages:

Surah Fatir Ayahs #28 Translated in Khmer

إِنَّا أَرْسَلْنَاكَ بِالْحَقِّ بَشِيرًا وَنَذِيرًا ۚ وَإِنْ مِنْ أُمَّةٍ إِلَّا خَلَا فِيهَا نَذِيرٌ
ការពិតយើងបានចាត់បញ្ជូនអ្នកទៅដោយសច្ចៈ ជាអ្នកដែលផ្សាយដំណឹងដ៏រីករាយ និង រន្ធត់។ ហើយគ្មានសហគមន៍ណាមួយដែលមិនបានឆ្លងកាត់ក្នុងនោះ ដោយអ្នកជូនដំណឹង ណាម្នាក់នោះទេ
وَإِنْ يُكَذِّبُوكَ فَقَدْ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ جَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ وَبِالزُّبُرِ وَبِالْكِتَابِ الْمُنِيرِ
ហើយប្រសិនបើពួកគេមួលបង្កាច់ចំពោះអ្នក តាមពិតបណ្តាអ្នក កាលសម័យមុនរបស់ពួកគេ ក៏ធ្លាប់បានមួលបង្កាច់ហើយដែរ ខណៈដែលរ៉សូលរបស់ពួក គេបាននាំទៅកាន់ពួកគេនូវតឹកតាងទាំងឡាយ និងលាយលក្ខណ៍អក្សរ និងគម្ពីរដ៏ភ្លឺថ្លា
ثُمَّ أَخَذْتُ الَّذِينَ كَفَرُوا ۖ فَكَيْفَ كَانَ نَكِيرِ
ក្រោយមក យើងបានដាក់ទោសពួកដែលមិនព្រមជឿ។ ដូចនេះ តើកំហឹងរបស់យើង បានក្លាយទៅជាយ៉ាងដូចម្តេចទៅវិញ?
أَلَمْ تَرَ أَنَّ اللَّهَ أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ ثَمَرَاتٍ مُخْتَلِفًا أَلْوَانُهَا ۚ وَمِنَ الْجِبَالِ جُدَدٌ بِيضٌ وَحُمْرٌ مُخْتَلِفٌ أَلْوَانُهَا وَغَرَابِيبُ سُودٌ
តើអ្នកមិនទាន់ឃើញទេឬ អល់ឡោះពិតជា បានបង្អុរពីមេឃនូវទឹក រួចមកដោយសារទឹក យើងបានបញ្ចោញនូវភោគផលទាំងឡាយ ដែលទីទៃៗពីគ្នាពណ៌សំបុររបស់វា ហើយក្នុងចំណោមភ្នំគីរីទាំងឡាយ មានច្រកផ្លូវសនិង ក្រហមដែលខុសៗគ្នាពណ៌សំបុររបស់វា និងមានពណ៌ខ្មៅស្រិល
وَمِنَ النَّاسِ وَالدَّوَابِّ وَالْأَنْعَامِ مُخْتَلِفٌ أَلْوَانُهُ كَذَٰلِكَ ۗ إِنَّمَا يَخْشَى اللَّهَ مِنْ عِبَادِهِ الْعُلَمَاءُ ۗ إِنَّ اللَّهَ عَزِيزٌ غَفُورٌ
ហើយក្នុងចំណោម មនុស្ស សត្វល្មូន និងសត្វពាហនៈ ក៏មានខុសៗគ្នាពណ៌សំបុររបស់វា ដូចនោះដែរ។ ការពិតកោតខ្លាចអល់ឡោះ ពិតជាក្នុងចំណោមពួកគោរពលោកនោះ គឺពួកដែលចេះ ដឹងជ្រៅជ្រះ។ អល់ឡោះពិតជាអ្នកពលានុភាព ជាអ្នកអភ័យទោសឱ្យ

Choose other languages: