Quran Apps in many lanuages:

Surah Az-Zukhruf Ayahs #24 Translated in Khmer

وَقَالُوا لَوْ شَاءَ الرَّحْمَٰنُ مَا عَبَدْنَاهُمْ ۗ مَا لَهُمْ بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَخْرُصُونَ
ហើយពួកគេបានថា ប្រសិនបើអ្នកមហាសប្បុរស មានបំណងប្រាថ្នា ពួកយើងក៏មិនបានប្រណិប័តន៍ម៉ាឡាអ៊ីកាត់នេះដែរ ស្តីពីករណីនេះ ពួកគេ គ្មានចំណេះដឹងណាមួយទេ។ ពួកគេគ្មានអ្វីក្រៅពីការវាយស្មានឡើយ
أَمْ آتَيْنَاهُمْ كِتَابًا مِنْ قَبْلِهِ فَهُمْ بِهِ مُسْتَمْسِكُونَ
ឬមួយយើងបាន ផ្តល់ទៅពួកគេ នួវគម្ពីរណាមួយ កាលពីមុនគម្ពីរនេះ រួចមក ពួកគេជាពួកអ្នកប្រកាន់ខ្ជាប់នឹង គម្ពីរនោះឬ?
بَلْ قَالُوا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُهْتَدُونَ
ផ្ទុយទៅវិញ ពួកគេថា ការពិតពួកយើង បានជួបប្រទះជីដូនជីតាយើង នៅ លើផ្លូវសាសនាតែមួយ ហើយពួកយើងជាពួកត្រូវគេមគ្គុទ្ទេសលើលំអានៗពួកគេទាំងនោះ
وَكَذَٰلِكَ مَا أَرْسَلْنَا مِنْ قَبْلِكَ فِي قَرْيَةٍ مِنْ نَذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا وَجَدْنَا آبَاءَنَا عَلَىٰ أُمَّةٍ وَإِنَّا عَلَىٰ آثَارِهِمْ مُقْتَدُونَ
ប្រៀបដូចនេះហើយ យើងមិនបានចាត់បញ្ជូននូវអ្នកព្រមានណាម្នាក់ កាលពីមុនអ្នកនៅក្នុង ភូមិដ្ឋានមួយ លើកលែងតែពួកដែលមានទ្រព្យធនជាងគេរបស់ភូមិនោះថា ការពិត ពួកយើង បានជួបប្រទះពួកជីដូនជីតាពួកយើង នៅលើផ្លូវសាសនាតែមួយ ហើយពួកយើងជាពួកអ្នក ត្រូវគេដឹកនាំនៅលើលំអានៗពួកគេទាំងនោះ
قَالَ أَوَلَوْ جِئْتُكُمْ بِأَهْدَىٰ مِمَّا وَجَدْتُمْ عَلَيْهِ آبَاءَكُمْ ۖ قَالُوا إِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ
គេថា តើប្រសិនបើយើងបាននាំមកកាន់ពួក អ្នកនូវមគ្គុទ្ទេសន៍ ល្អជាងអ្វីដែលពួកអ្នកបានជួបប្រទះពីជីដូនជីតាពួកអ្នកលើករណីនេះឬ? ពួកគេបានឆ្លើយថា ការពិតពួកយើង គឺជាពួកអជំនឿនឹងអ្វីដែលពួកអ្នកត្រូវបានគេចាត់បញ្ជូន ឱ្យនាំមកនេះ

Choose other languages: