Quran Apps in many lanuages:

Surah Az-Zamar Ayahs #49 Translated in Khmer

وَإِذَا ذُكِرَ اللَّهُ وَحْدَهُ اشْمَأَزَّتْ قُلُوبُ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ ۖ وَإِذَا ذُكِرَ الَّذِينَ مِنْ دُونِهِ إِذَا هُمْ يَسْتَبْشِرُونَ
កាលណាគេបានរំលឹកពីអល់ឡោះតែមួយគត់ នឹងធ្វើឱ្យក្នាញ់ចិត្តថ្លើមពួកដែលគ្មានជំនឿ នឹងថ្ងៃអវសាន។ ហើយកាល ណាគេបានរំលឹកពីវត្ថុៗដោយពុំមែនអល់ឡោះ ស្រាប់តែពួកគេសប្បាយ រីករាយ
قُلِ اللَّهُمَّ فَاطِرَ السَّمَاوَاتِ وَالْأَرْضِ عَالِمَ الْغَيْبِ وَالشَّهَادَةِ أَنْتَ تَحْكُمُ بَيْنَ عِبَادِكَ فِي مَا كَانُوا فِيهِ يَخْتَلِفُونَ
ចូរអ្នកថាឱអល់ឡោះ ជាអ្នកបង្កើតមេឃ និងដីជាអ្នកដឹង អទិស្សមាន និងទិស្សមាន លោកនឹងវិនិច្ឆ័យរវាងមនុស្សរបស់លោកនៅ ក្នុងអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នានោះ
وَلَوْ أَنَّ لِلَّذِينَ ظَلَمُوا مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ مِنْ سُوءِ الْعَذَابِ يَوْمَ الْقِيَامَةِ ۚ وَبَدَا لَهُمْ مِنَ اللَّهِ مَا لَمْ يَكُونُوا يَحْتَسِبُونَ
ប្រសិនបើពួកដែលបាន សាងអយុត្តិធម៌ មានអ្វីដែលនៅលើដីទាំងអស់ ហើយជាមួយនោះ ក៏មាន វត្ថុផ្សេងទៀត ប្រៀបដូចនោះដែរ ពួកគេប្រាកដជាបានលោះនឹងវត្ថុទាំង អស់នោះពីទណ្ឌកម្មដ៏អាក្រក់នាថ្ងៃត្រូវងើបឡើងវិញ។ ហើយបានលេច ធ្លោឡើង សម្រាប់ពួកគេពីអល់ឡោះ អ្វីដែលពួកគេមិនធ្លាប់បានគិតដល់
وَبَدَا لَهُمْ سَيِّئَاتُ مَا كَسَبُوا وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ហើយបានលេចធ្លោឡើងទៀតសម្រាប់ពួកគេ អំពើអាក្រក់ទាំងឡាយនៃអ្វីដែល ពួកគេបានប្រឹងប្រែង ហើយបានគ្របដណ្តប់ អ្វីដែលពួកគេធ្លាប់បានចំអកដាក់
فَإِذَا مَسَّ الْإِنْسَانَ ضُرٌّ دَعَانَا ثُمَّ إِذَا خَوَّلْنَاهُ نِعْمَةً مِنَّا قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ ۚ بَلْ هِيَ فِتْنَةٌ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
កាលណាទុក្ខមួយបានប៉ះពាល់ពួកគេ មនុស្សបានបួងសួងយើង ក្រោយមក កាលណា យើងប្រទានទៅពួកគេ នូវឧបការគុណមួយពីយើង មនុស្សថា ជាការពិតណាស់គេ បានផ្តល់មកយើងនេះ នៅលើតែការចេះដឹងប៉ុណ្ណោះ។ ផ្ទុយទៅវិញ វាជាការសាក ល្បងមួយ ក៏ប៉ុន្តែភាគច្រើនណាស់នៃពួកគេនៅតែមិនដឹង

Choose other languages: