Quran Apps in many lanuages:

Surah Az-Zamar Ayahs #36 Translated in Khmer

فَمَنْ أَظْلَمُ مِمَّنْ كَذَبَ عَلَى اللَّهِ وَكَذَّبَ بِالصِّدْقِ إِذْ جَاءَهُ ۚ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِلْكَافِرِينَ
តើជនណាដែលអយុត្តិធម៌ ជាងអ្នកដែលបានកុហកលើអល់ឡោះ និងបាន បដិសេធនឹងសេចក្តីពិត នៅពេលដែលបានទៅដល់ជននោះ។ តើនៅក្នុងនរក ឆាបឆេះនោះ ពុំមែនជាជំរកមួយសម្រាប់ពួកអជំនឿទេឬ?
وَالَّذِي جَاءَ بِالصِّدْقِ وَصَدَّقَ بِهِ ۙ أُولَٰئِكَ هُمُ الْمُتَّقُونَ
រីឯអ្នកដែល បានទៅដល់ដោយពាំនាំសេចក្តីពិត ហើយគេបានជឿនឹងសេចក្តីពិតនោះទៀត ពួកនេះហើយជាពួកគោរពកោតខ្លាច
لَهُمْ مَا يَشَاءُونَ عِنْدَ رَبِّهِمْ ۚ ذَٰلِكَ جَزَاءُ الْمُحْسِنِينَ
សម្រាប់ពួកគេ គឺមានអ្វីដែលពួកគេ ប្រាថ្នា នៅឯម្ចាស់ពួ់កគេនោះ ហើយជារង្វាន់របស់ពួកដែលបានសាងកុសល
لِيُكَفِّرَ اللَّهُ عَنْهُمْ أَسْوَأَ الَّذِي عَمِلُوا وَيَجْزِيَهُمْ أَجْرَهُمْ بِأَحْسَنِ الَّذِي كَانُوا يَعْمَلُونَ
ដើម្បីអល់ឡោះនឹងលុបចេញពីពួកគេ នូវអំពើដ៏អាក្រក់ដែលពួកគេបាន ប្រព្រឹត្ត ហើយដើម្បីលោកនឹងទូទាត់ដល់ពួកគេ នូវរង្វាន់ពួកគេដោយល្អបំផុត ដែលពួកគេបានប្រព្រឹត្ត
أَلَيْسَ اللَّهُ بِكَافٍ عَبْدَهُ ۖ وَيُخَوِّفُونَكَ بِالَّذِينَ مِنْ دُونِهِ ۚ وَمَنْ يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
តើអល់ឡោះពុំមែនជាអ្នកគ្រប់គ្រាន់ចំពោះអ្នក គោរពលោកទេឬ? ហើយពួកគេបន្លាចអ្នកនឹងពួកដែលក្រៅពីលោក។ ជនណា ដែលអល់ឡោះបន្សាត់ ជននោះគ្មានអ្នកមគ្គុទ្ទេសក៍ណាម្នាក់ឡើយ

Choose other languages: