Quran Apps in many lanuages:

Surah Az-Zamar Ayahs #17 Translated in Khmer

قُلْ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
ថាទៅ ការពិតយើងខ្លាចទណ្ឌកម្មនៃថ្ងៃមួយដ៏ធំធេងបំផុត ប្រសិនបើយើងបានមានះ ចំពោះម្ចាស់យើង
قُلِ اللَّهَ أَعْبُدُ مُخْلِصًا لَهُ دِينِي
ថាទៅ ចំពោះអល់ឡោះ យើងប្រណិប័តន៍ដោយស្មោះត្រង់ចំពោះលោក នូវសាសនារបស់យើង
فَاعْبُدُوا مَا شِئْتُمْ مِنْ دُونِهِ ۗ قُلْ إِنَّ الْخَاسِرِينَ الَّذِينَ خَسِرُوا أَنْفُسَهُمْ وَأَهْلِيهِمْ يَوْمَ الْقِيَامَةِ ۗ أَلَا ذَٰلِكَ هُوَ الْخُسْرَانُ الْمُبِينُ
ចូរពួកអ្នកប្រណិប័តន៍ចំពោះអ្វីដែលពួកអ្នកបានប្រាថ្នាក្រៅពីលោក ថាទៅ ពួកខាតបង់ ពិតជាពួកដែលបានធ្វើឱ្យខាតបង់ នូវខ្លួនពួកគេផ្ទាល់ និងគ្រួសារពួកគេ នា ថ្ងៃត្រូវងើបរស់ឡើងវិញ។ តាមពិតទាំងនោះ វាជាការខាតបង់ដ៏ច្បាស់លាស់
لَهُمْ مِنْ فَوْقِهِمْ ظُلَلٌ مِنَ النَّارِ وَمِنْ تَحْتِهِمْ ظُلَلٌ ۚ ذَٰلِكَ يُخَوِّفُ اللَّهُ بِهِ عِبَادَهُ ۚ يَا عِبَادِ فَاتَّقُونِ
សម្រាប់ពួក គេ ពីខាងលើពួកគេមានស្រទាប់ជាច្រើនពីនរក ហើយពីក្រោមពួកគេ មានស្រទាប់ជាច្រើន ផងដែរ។ នេះហើយដែលអល់ឡោះបន្លាចមនុស្សរបស់លោកដោយករណីនេះ។ ឱពួកអ្នកគោ រពយើង ចូរពួកអ្នកគោរពកោតខ្លាចយើង
وَالَّذِينَ اجْتَنَبُوا الطَّاغُوتَ أَنْ يَعْبُدُوهَا وَأَنَابُوا إِلَى اللَّهِ لَهُمُ الْبُشْرَىٰ ۚ فَبَشِّرْ عِبَادِ
ហើយពួកដែលបានជៀសឆ្ងាយ ពីតហ្គូតដោយ មិនប្រណិប័តន៍ពួកតហ្គូត ហើយបានវិលត្រលប់ទៅកាន់អល់ឡោះវិញនោះ សម្រាប់ពួកគេ នោះ គឺការរីករាយ។ ហេតុនេះ ចូរអ្នកផ្តល់ដំណឹងរីករាយចំពោះពួកអ្នកគោរពយើង

Choose other languages: