Quran Apps in many lanuages:

Surah At-Taghabun Ayahs #6 Translated in Khmer

هُوَ الَّذِي خَلَقَكُمْ فَمِنْكُمْ كَافِرٌ وَمِنْكُمْ مُؤْمِنٌ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
លោកជាអ្នកដែលបានបង្កើតពួកអ្នក រួចមកក្នុងចំណោមពួកអ្នកមានអ្នកអជំនឿ ហើយ ក្នុងចំណោមពួកអ្នកមានអ្នកជឿ។ ហើយអល់ឡោះជាអ្នកឃើញបំផុត នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ ۖ وَإِلَيْهِ الْمَصِيرُ
លោកបានបង្កើតមេឃទាំងឡាយ និងភពផែនដី ដោយសច្ចៈពិត ហើយលោកបានផ្តល់រូបរាងដល់ពួកអ្នក រួច លោកបានធ្វើឱ្យល្អនូវរូបរាងរបស់ពួកអ្នក។ ហើយឆ្ពោះទៅលោក គឺជាទីវិលត្រឡប់វិញ
يَعْلَمُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَيَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ ۚ وَاللَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
លោកដឹងនូវអ្វី ដែលមានឯមេឃទាំងឡាយ និងឯភពផែនដី ហើយលោកដឹងទៀត អ្វីដែលពួកអ្នកបានលាក់លៀម និងអ្វីដែល ពួកអ្នកបានលាតចំហ។ ហើយអល់ឡោះជាអ្នកដឹងបំផុត នូវចំណុះរបស់ទ្រូងទាំងឡាយ
أَلَمْ يَأْتِكُمْ نَبَأُ الَّذِينَ كَفَرُوا مِنْ قَبْلُ فَذَاقُوا وَبَالَ أَمْرِهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
តើមិនទាន់ដល់ ទៅពួកអ្នកទេឬ ព្រឹត្តការណ៍របស់ពួកដែលបានអជំនឿកាលសម័យមុន រួចមកពួកគេបានក្រេបរសជាតិ ទណ្ឌកម? នៃការងាររបស់ពួកគេ ហើយសំរាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
ذَٰلِكَ بِأَنَّهُ كَانَتْ تَأْتِيهِمْ رُسُلُهُمْ بِالْبَيِّنَاتِ فَقَالُوا أَبَشَرٌ يَهْدُونَنَا فَكَفَرُوا وَتَوَلَّوْا ۚ وَاسْتَغْنَى اللَّهُ ۚ وَاللَّهُ غَنِيٌّ حَمِيدٌ
ទាំងនេះមកពីករណី ដែលរ៉សូលៗរបស់ពួកគេធ្លាប់បានទៅដល់ពួកគេ ដោយនាំអាយ៉ាត់ៗទាំងឡាយ រួចមកពួកគេបាននិយាយថា តើមនុស្សឬដែលដឹកនាំពួកយើងនោះ? ក្រោយមក ពួកគេបានអជំនឿ ហើយបែរងាកចេញ។ ហើយ អល់ឡោះបានគ្រប់គ្រាន់។ អល់ឡោះជាអ្នកមានបំផុត ជាទីកោតសរសើរក្រៃលែង

Choose other languages: