Quran Apps in many lanuages:

Surah At-Taghabun Ayahs #4 Translated in Khmer

يُسَبِّحُ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ لَهُ الْمُلْكُ وَلَهُ الْحَمْدُ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
អ្វីដែលមានឯមេឃទាំងឡាយ និងអ្វីដែលមានឯភពផែនដី បានសូត្រធម៌បរិសុទ្ធចំពោះអល់ឡោះ។ សំរាប់ លោក គឺជារាជាធិបតេយ្យ ហើយសំរាប់លោក ការកោតសរសើរ ហើយលោកជាអ្នកមានសមត្ថភាព លើអ្វីៗទាំងអស់
هُوَ الَّذِي خَلَقَكُمْ فَمِنْكُمْ كَافِرٌ وَمِنْكُمْ مُؤْمِنٌ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
លោកជាអ្នកដែលបានបង្កើតពួកអ្នក រួចមកក្នុងចំណោមពួកអ្នកមានអ្នកអជំនឿ ហើយ ក្នុងចំណោមពួកអ្នកមានអ្នកជឿ។ ហើយអល់ឡោះជាអ្នកឃើញបំផុត នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ ۖ وَإِلَيْهِ الْمَصِيرُ
លោកបានបង្កើតមេឃទាំងឡាយ និងភពផែនដី ដោយសច្ចៈពិត ហើយលោកបានផ្តល់រូបរាងដល់ពួកអ្នក រួច លោកបានធ្វើឱ្យល្អនូវរូបរាងរបស់ពួកអ្នក។ ហើយឆ្ពោះទៅលោក គឺជាទីវិលត្រឡប់វិញ
يَعْلَمُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَيَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ ۚ وَاللَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
លោកដឹងនូវអ្វី ដែលមានឯមេឃទាំងឡាយ និងឯភពផែនដី ហើយលោកដឹងទៀត អ្វីដែលពួកអ្នកបានលាក់លៀម និងអ្វីដែល ពួកអ្នកបានលាតចំហ។ ហើយអល់ឡោះជាអ្នកដឹងបំផុត នូវចំណុះរបស់ទ្រូងទាំងឡាយ

Choose other languages: