Quran Apps in many lanuages:

Surah Ash-Shura Ayahs #9 Translated in Khmer

تَكَادُ السَّمَاوَاتُ يَتَفَطَّرْنَ مِنْ فَوْقِهِنَّ ۚ وَالْمَلَائِكَةُ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيَسْتَغْفِرُونَ لِمَنْ فِي الْأَرْضِ ۗ أَلَا إِنَّ اللَّهَ هُوَ الْغَفُورُ الرَّحِيمُ
មេឃហៀបតែបែកធ្លាយពីខាងលើបង្អស់ (បន្ទាប់ពីអំពើពួកគេ) ហើយ ពួកម៉ាឡាអ៊ីកាត់សូត្រធម៌បរិសុទ្ធ ដោយការសរសើរម្ចាស់ពួកគេ ហើយនឹងសុំអភ័យ ទោសឱ្យអ្នកដែលនៅលើដី។ ការពិតអល់ឡោះ លោកពិតជាអ្នកអភ័យទោសឱ្យ មេត្តាករុណាបំផុត
وَالَّذِينَ اتَّخَذُوا مِنْ دُونِهِ أَوْلِيَاءَ اللَّهُ حَفِيظٌ عَلَيْهِمْ وَمَا أَنْتَ عَلَيْهِمْ بِوَكِيلٍ
រីឯពួកដែលបានទទួលយកក្រៅពីលោក ធ្វើជាអ្នកគាំពារ អល់ឡោះជាអ្នករំពៃមើលទៅលើពួកគេ។ ហើយអ្នកពុំមែនជាអ្នកធានាឱ្យពួកគេទេ
وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ قُرْآنًا عَرَبِيًّا لِتُنْذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَتُنْذِرَ يَوْمَ الْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌ فِي الْجَنَّةِ وَفَرِيقٌ فِي السَّعِيرِ
ដូចនេះហើយ យើងបានវ៉ាហ៊ីទៅកាន់អ្នកនូវគួរអានជាភាសាអារ៉ាប់ ដើម្បីអ្នកនឹង ព្រមានចំពោះមាតុភូមិដ្ឋាន (ម៉ាកះ) ព្រមទាំងអ្នកដែលនៅជុំវិញនោះ ហើយនឹងដើម្បី អ្នកព្រមាននៅថ្ងៃប្រមូលផ្តុំ (បរលោក) គ្មានការសង្ស័យឡើយក្នុងថ្ងៃនោះ។ មួយក្រុម នៅក្នុងស្ថានសួគ៌ា និងមួយក្រុមនៅក្នុងនរកឆេះឆួល
وَلَوْ شَاءَ اللَّهُ لَجَعَلَهُمْ أُمَّةً وَاحِدَةً وَلَٰكِنْ يُدْخِلُ مَنْ يَشَاءُ فِي رَحْمَتِهِ ۚ وَالظَّالِمُونَ مَا لَهُمْ مِنْ وَلِيٍّ وَلَا نَصِيرٍ
ប្រសិនបើអល់ឡោះមាន ប្រាថ្នា លោកប្រាកដជាបានចាត់ពួកគេជាសហគមន៍តែមួយ ក៏ប៉ុន្តែលោកនឹងបញ្ចូល អ្នកដែលលោកប្រាថ្នាទៅក្នុងមេត្តាករុណាលោក។ ហើយពួកអយុត្តិធម៌គ្មានទេ សម្រាប់ពួកគេ នូវអ្នកគាំពារណាម្នាក់ ហើយក៏គ?នាដែរនូវអ្នកជួយណាម្នាក់ដែរ
أَمِ اتَّخَذُوا مِنْ دُونِهِ أَوْلِيَاءَ ۖ فَاللَّهُ هُوَ الْوَلِيُّ وَهُوَ يُحْيِي الْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ឬមួយពួកគេបានទទួលយកក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ គឺអល់ឡោះ លោកជាអ្នក គាំពារ ហើយលោកផ្តល់ជីវិតដល់អ្នកដែលស្លាប់ ហើយលោកជាអ្នកមានមហិទ្ធិប្ញទ្ធិ បំផុតនៅលើរាល់វត្ថុទាំងអស់

Choose other languages: