Quran Apps in many lanuages:

Surah Ar-Rad Ayahs #11 Translated in Khmer

وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۗ إِنَّمَا أَنْتَ مُنْذِرٌ ۖ وَلِكُلِّ قَوْمٍ هَادٍ
ហើយពួកដែលមិនជឿថា ចុះហេតុ ម្តេចបានជាគេមិនបញ្ចុះទៅគេ នូវភស្តុតាងណាមួយពីម្ចាស់របស់គេ?។ ការពិតអ្នក គ្រាន់តែជាអ្នកព្រមានម្នាក់ប៉ុណ្ណោះ។ ហើយគ្រប់ក្រុមមនុស្ស សុទ្ធតែមានអ្នកដឹកនាំ ម្នាក់
اللَّهُ يَعْلَمُ مَا تَحْمِلُ كُلُّ أُنْثَىٰ وَمَا تَغِيضُ الْأَرْحَامُ وَمَا تَزْدَادُ ۖ وَكُلُّ شَيْءٍ عِنْدَهُ بِمِقْدَارٍ
អល់ឡោះដឹងនូវអ្វីដែលនារីគ្រប់រូបពរផ្ទៃ ព្រមទាំងអ្វីដែលស្បូនទាំងឡាយ រួមនឹងអ្វីដែលស្បូនរីក ហើយគ្រប់វត្ថុទាំងអស់ ដោយខ្នាតមួយនៅឯលោក
عَالِمُ الْغَيْبِ وَالشَّهَادَةِ الْكَبِيرُ الْمُتَعَالِ
ដែល ជាអ្នកដែលដឹងអាថ៌កំបាំង និងភាពជាក់ស្តែង ដែលមហិមាក្រៃលែង ដែលឧត្តម បំផុត
سَوَاءٌ مِنْكُمْ مَنْ أَسَرَّ الْقَوْلَ وَمَنْ جَهَرَ بِهِ وَمَنْ هُوَ مُسْتَخْفٍ بِاللَّيْلِ وَسَارِبٌ بِالنَّهَارِ
នៅតែដដែលទេក្នុងចំណោមពួកអ្នក ជនដែលបានលាក់លៀមពាក្យសំដី និងជនដែលបានលាតត្រដាងពាក្យសំដី អ្នកដែលលាក់ពួនពេលយប់ និងអ្នកដែល ចេញដើរពេលថ្ងៃ
لَهُ مُعَقِّبَاتٌ مِنْ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ يَحْفَظُونَهُ مِنْ أَمْرِ اللَّهِ ۗ إِنَّ اللَّهَ لَا يُغَيِّرُ مَا بِقَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنْفُسِهِمْ ۗ وَإِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ ۚ وَمَا لَهُمْ مِنْ دُونِهِ مِنْ وَالٍ
សំរាប់ជនម្នាក់ៗ មានអ្នក(ម៉ាឡាអ៊ីកាត់) បណ្តាក់គ្នាជាច្រើន ពីខាងមុខជននោះ និងពីខាងក្រោយពួកគេ ថែការពារជននោះ តាមបទបញ្ជារបស់ អល់ឡោះ។ អល់ឡោះពិតជានឹងមិនធ្វើឱ្យប្រែប្រួល នូវអ្វីដែលមានចំពោះខ្លួនពួកគេ ទេ ទាល់តែពួកគេបានប្រែប្រួល នូវអ្វីដែលមាននៅក្នុងខ្លួនពួកគេផ្ទាល់សិន។ ហើយ កាលណាអល់ឡោះមានបំណងនឹងនាំក្រុមមនុស្សមួយនោះទៅកាន់អាក្រក់ ក៏គ្មាន អ្នកណារុញច្រានបានដែរ។ ហើយក្រៅពីលោក គ្មានអ្នកគាំពារអ្នកណាម្នាក់សម្រាប់ ពួកគេទេ

Choose other languages: