Quran Apps in many lanuages:

Surah Ar-Rad Ayahs #26 Translated in Khmer

وَالَّذِينَ صَبَرُوا ابْتِغَاءَ وَجْهِ رَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَنْفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ أُولَٰئِكَ لَهُمْ عُقْبَى الدَّارِ
ពួកដែលបានស៊ូទ្រាំ ដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ពួកគេ ពួក គេបញ្ឈរសាឡាតិ៍ ហើយនឹងពួកគេបានចំណាយទាំងកំបាំង និងចំហនូវភាគខ្លះនៃអ្វីដែល យើងបានផ្តល់ជារ៉ីសគីដល់ពួកគេ ព្រមទាំងពួកគេរុញច្រានអំពើអកុសល ដោយអំពើកុសល ពួកគេទាំងអស់នេះហើយ ដែលពួកគេមានទីបញ្ចប់ល្អនៃលំនៅដ្ឋាន
جَنَّاتُ عَدْنٍ يَدْخُلُونَهَا وَمَنْ صَلَحَ مِنْ آبَائِهِمْ وَأَزْوَاجِهِمْ وَذُرِّيَّاتِهِمْ ۖ وَالْمَلَائِكَةُ يَدْخُلُونَ عَلَيْهِمْ مِنْ كُلِّ بَابٍ
គឺសួគ៌ារម្យស្ថាន ពួកគេនឹងចូលសួគ៌ានោះ ព្រមទាំងអ្នកដែលសាងកុសល ក្នុងចំណោមជីដូនជីតារបស់ពួក គេ ភរិយាពួកគេ និងបច្ឆាញាតិពួកគេ។ ហើយពួកម៉ាឡាអ៊ីកាត់នឹងចូលទៅកាន់ពួកគេមក ពីគ្រប់ទ្វារ
سَلَامٌ عَلَيْكُمْ بِمَا صَبَرْتُمْ ۚ فَنِعْمَ عُقْبَى الدَّارِ
ក្តីបរមសុខទៅដល់ពួកអ្នក ដោយសារតែពួកអ្នកបានស៊ូទ្រាំ។ ដូចនេះ ប្រសើរបំផុតទីបញ្ចប់នៃលំនៅដ្ឋាន
وَالَّذِينَ يَنْقُضُونَ عَهْدَ اللَّهِ مِنْ بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۙ أُولَٰئِكَ لَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ
រីឯពួកដែលបំផ្លាញសន្យារបស់អល់ឡោះ បន្ទាប់ ពីសន្យាវារួច ហើយពួកគេកាត់ផ្តាច់អ្វីដែលអល់ឡោះបានដាក់បញ្ជាឱ្យគេតភ្ជាប់ ហើយពួក គេប្រព្រឹត្តវឹកវរនៅលើដី។ ពួកទាំងនោះ សំរាប់ពួកគេ គឺបណ្តាសា ហើយសំរាប់ពួកគេ គឺអកុសលនៃលំនៅដ្ឋាន
اللَّهُ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ وَفَرِحُوا بِالْحَيَاةِ الدُّنْيَا وَمَا الْحَيَاةُ الدُّنْيَا فِي الْآخِرَةِ إِلَّا مَتَاعٌ
អល់ឡោះលោកលាតចំហ និងដាក់កំរិតនូវចំណីអាហារ សំរាប់អ្នកណាដែលលោកមានបំណងប្រាថ្នា ហើយពួកគេបានសប្បាយរីករាយនឹងជីវិត លោកិយ ។ នៅក្នុងលោកខាងមុខ ជីវិតលោកិយ គឺគ្រាន់តែជាការត្រេកត្រអាលមួយ ប៉ុណ្ណោះ

Choose other languages: