Quran Apps in many lanuages:

Surah An-Nur Ayahs #64 Translated in Khmer

إِنَّمَا الْمُؤْمِنُونَ الَّذِينَ آمَنُوا بِاللَّهِ وَرَسُولِهِ وَإِذَا كَانُوا مَعَهُ عَلَىٰ أَمْرٍ جَامِعٍ لَمْ يَذْهَبُوا حَتَّىٰ يَسْتَأْذِنُوهُ ۚ إِنَّ الَّذِينَ يَسْتَأْذِنُونَكَ أُولَٰئِكَ الَّذِينَ يُؤْمِنُونَ بِاللَّهِ وَرَسُولِهِ ۚ فَإِذَا اسْتَأْذَنُوكَ لِبَعْضِ شَأْنِهِمْ فَأْذَنْ لِمَنْ شِئْتَ مِنْهُمْ وَاسْتَغْفِرْ لَهُمُ اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ពួកអ្នកមានជំនឿ គឺមានតែពួកអ្នកដែលបានជឿអល់ឡោះ ព្រមទាំងរ៉សូលរបស់ លោក ហើយកាលណាពួកគេត្រូវបានទៅជាមួយរ៉សូល លើការងាររួមណាមួយ ពួកគេនឹងមិនធ្វើដំណើរទៅឡើយ ទាល់តែពួកគេសុំអនុញ្ញាតពីគាត់។ ពិតប្រាកដ ពួកដែលសុំអនុញ្ញាតពីអ្នក ពួកគេទាំងនោះគឺជាពួកដែលកំពុងជឿនឹងអល់ឡោះ ព្រមទាំងរ៉សូលរបស់លោក។ កាលណាពួកគេបានសុំអនុញ្ញាតពីអ្នក សម្រាប់ភាគ ខ្លះនៃការងាររបស់ពួកគេ ចូរអ្នកអនុញ្ញាតចំពោះជនណាដែលអ្នកបានប្រាថ្នាក្នុង ចំណោមពួកគេ ហើយចូរអ្នកសុំអភ័យទោសពីអល់ឡោះឱ្យពួកគេ។ អល់ឡោះប្រា- កដជាអ្នកអភ័យទោសឱ្យអាណិតអាសូរបំផុត
لَا تَجْعَلُوا دُعَاءَ الرَّسُولِ بَيْنَكُمْ كَدُعَاءِ بَعْضِكُمْ بَعْضًا ۚ قَدْ يَعْلَمُ اللَّهُ الَّذِينَ يَتَسَلَّلُونَ مِنْكُمْ لِوَاذًا ۚ فَلْيَحْذَرِ الَّذِينَ يُخَالِفُونَ عَنْ أَمْرِهِ أَنْ تُصِيبَهُمْ فِتْنَةٌ أَوْ يُصِيبَهُمْ عَذَابٌ أَلِيمٌ
ចូរពួកអ្នកកុំចាត់ទុកការហៅ រ៉សូលរវាងពួកអ្នក ដូចជាការហៅរបស់ភាគខ្លះនៃពួកអ្នកចំពោះភាគខ្លះ។ អល់- ឡោះដឹងយ៉ាងប្រាកដ ចំពោះជនទាំងឡាយ ក្នុងចំណោមពួកដែលសសៀរចេញ ដោយស្ងាត់ៗ។ ចូរពួកដែលធ្វើផ្ទុយពីកិច្ចបញ្ជារបស់លោក ធ្វើការប្រុងប្រយ័ត្នពី ការល្បងមួយនឹងប៉ះទៅពួកគេ ឬក៏ទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត នឹងត្រូវពួកគេ
أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ قَدْ يَعْلَمُ مَا أَنْتُمْ عَلَيْهِ وَيَوْمَ يُرْجَعُونَ إِلَيْهِ فَيُنَبِّئُهُمْ بِمَا عَمِلُوا ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
ជាការពិតណាស់! កម្មសិទ្ធិរបស់អល់ឡោះ អ្វីដែលមានឯមេឃ និងដី។ លោក ដឹងយ៉ាងប្រាកដ នូវអ្វីដែលពួកអ្នកកំពុងតែស្ថិតនៅ ហើយនៅឯថ្ងៃដែលគេនឹង បញ្ជូនពួកគេត្រឡប់ទៅកាន់លោកវិញនោះ លោកនឹងជូនដំណឹងទៅពួកគេ នូវ អ្វីដែលពួកគេបានប្រព្រឹត្ត។ អល់ឡោះជាអ្នកដឹងបំផុត នូវគ្រប់វត្ថុទាំងអស់

Choose other languages: