Quran Apps in many lanuages:

Surah An-Nur Ayahs #40 Translated in Khmer

فِي بُيُوتٍ أَذِنَ اللَّهُ أَنْ تُرْفَعَ وَيُذْكَرَ فِيهَا اسْمُهُ يُسَبِّحُ لَهُ فِيهَا بِالْغُدُوِّ وَالْآصَالِ
នៅក្នុងគេហដ្ឋានទាំងឡាយ ដែលអល់ឡោះបាន អនុញ្ញាតឱ្យគេនឹងលើកតម្កើង ព្រមទាំងគេរលឹកនាមរបស់លោក នៅក្នុងគេហដ្ឋានទាំងឡាយ នោះទាំងព្រឹក និងទាំងរសៀលនឹងសំដែងកត្តិគុណចំពោះលោកនៅក្នុងគេហដ្ឋានៗនោះ
رِجَالٌ لَا تُلْهِيهِمْ تِجَارَةٌ وَلَا بَيْعٌ عَنْ ذِكْرِ اللَّهِ وَإِقَامِ الصَّلَاةِ وَإِيتَاءِ الزَّكَاةِ ۙ يَخَافُونَ يَوْمًا تَتَقَلَّبُ فِيهِ الْقُلُوبُ وَالْأَبْصَارُ
ដោយបុរសៗដែលជាឈ?ញួ និងការលក់ដូរ ពុំអាចនឹងធ្វើឱ្យរាយមាយដល់ពួកគេពីការរំលឹក អល់ឡោះពីការបញ្ឈរសឡាត៍ និងផ្តល់ហ្សាកាត៍បានឡើយ។ ពួកគេកំពុងកោតខ្លាចនាថ្ងៃមួយ ដែលចិត្តថ្លើមនិងគំហើញទាំងឡាយ នឹងក្តុកក្តួលខ្លាំងនៅថ្ងៃនោះ
لِيَجْزِيَهُمُ اللَّهُ أَحْسَنَ مَا عَمِلُوا وَيَزِيدَهُمْ مِنْ فَضْلِهِ ۗ وَاللَّهُ يَرْزُقُ مَنْ يَشَاءُ بِغَيْرِ حِسَابٍ
ដើម្បីអល់ឡោះនឹងផ្តល់ រង្វាន់ទៅពួកគេនូវមហាកុសលនៃអ្វីដែលពួកគេបានប្រព្រឹត្ត ហើយលោកនឹងបន្ថែមទៅពួកគេពី ការុណភាពលោក។ អល់ឡោះនឹងផ្តល់ចំណីអាហារទៅកាន់អ្នក ដែលលោកប្រាថ្នាហួសពីគណនា
وَالَّذِينَ كَفَرُوا أَعْمَالُهُمْ كَسَرَابٍ بِقِيعَةٍ يَحْسَبُهُ الظَّمْآنُ مَاءً حَتَّىٰ إِذَا جَاءَهُ لَمْ يَجِدْهُ شَيْئًا وَوَجَدَ اللَّهَ عِنْدَهُ فَوَفَّاهُ حِسَابَهُ ۗ وَاللَّهُ سَرِيعُ الْحِسَابِ
រីឯពួកដែលមិនបានជឿ អំពើទាំងឡាយរបស់ពួកគេ បីដូចរូបបំភាន់ភ្នែកនៅរហោស្ថានមួយ អ្នកស្រេកកំពុងគិតទៅដល់រូបបំភាន់ភ្នែកនោះថាជាទឹក រហូតទាល់អ្នកស្រេកបានទៅដល់ទីនោះ គេនឹងឥតមានជួបប្រទះទឹកបន្តិចសោះឡើយ ហើយបែរជាគេបានប្រទះ (ហ៊ូកុំ)អល់ឡោះនៅទី នោះ រួចលោកបានបំពេញជូនជននោះនូវគណនីរបស់គេ ។ ហើយអល់ឡោះជាដែលអ្នករហ័ស បំផុតនៃគណនី
أَوْ كَظُلُمَاتٍ فِي بَحْرٍ لُجِّيٍّ يَغْشَاهُ مَوْجٌ مِنْ فَوْقِهِ مَوْجٌ مِنْ فَوْقِهِ سَحَابٌ ۚ ظُلُمَاتٌ بَعْضُهَا فَوْقَ بَعْضٍ إِذَا أَخْرَجَ يَدَهُ لَمْ يَكَدْ يَرَاهَا ۗ وَمَنْ لَمْ يَجْعَلِ اللَّهُ لَهُ نُورًا فَمَا لَهُ مِنْ نُورٍ
ឬអំពើនោះបីដូចជាភាពងងឹតក្នុងសមុទ្រមួយដ៏សែនជ្រៅ ដែលគ្របវាដោយ រលកមួយ ដែលនៅពីលើវារលកមួយទៀតដែលមានពពកនៅពីលើវា។ ងងឹតភាគខ្លះនៃភាព ងងឹតពីលើភាគខ្លះ កាលណាជននោះបានបញ្ចោញដៃរបស់គេ ជននោះហៀបតែមើលមិនឃើញ ដៃនោះទេ។ ជនណាដែលអល់ឡោះមិនទាន់កំណត់ឱ្យទៅកាន់ជននោះទេ នូវពន្លឺរស្មីជននោះ គ្មានពន្លឺរស្មីណាមួយទេ

Choose other languages: