Quran Apps in many lanuages:

Surah An-Nisa Ayahs #175 Translated in Khmer

يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ وَلَا تَقُولُوا عَلَى اللَّهِ إِلَّا الْحَقَّ ۚ إِنَّمَا الْمَسِيحُ عِيسَى ابْنُ مَرْيَمَ رَسُولُ اللَّهِ وَكَلِمَتُهُ أَلْقَاهَا إِلَىٰ مَرْيَمَ وَرُوحٌ مِنْهُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۖ وَلَا تَقُولُوا ثَلَاثَةٌ ۚ انْتَهُوا خَيْرًا لَكُمْ ۚ إِنَّمَا اللَّهُ إِلَٰهٌ وَاحِدٌ ۖ سُبْحَانَهُ أَنْ يَكُونَ لَهُ وَلَدٌ ۘ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَكَفَىٰ بِاللَّهِ وَكِيلًا
ឱក្រុមអះលីគីតាប! ពួកអ្នកមិនត្រូវពន្លើសនៅក្នុងរឿងសាសនាពួកអ្នក ហើយពួកអ្នកក៏មិនត្រូវនិយាយទៅលើអល់ឡោះក្រៅពីរឿងពិតដែរ។ ការពិតម៉ាសៀហអ៊ីសាបុត្រាម៉ារីយ៉ាំ គឺជារ៉សូលរបស់អល់ឡោះ និងជាសម្តីរបស់លោកដែលលោកបានដាក់សម្តីនោះទៅម៉ារីយ៉ាំ និងជាព្រលឹងមួយមកពីលោកប៉ុណ្ណោះ។ ហេតុនេះចូរពួកអ្នកជឿនឹងអល់ឡោះ និងរ៉សូលលោក ហើយពួកអ្នកមិនត្រូវថា(ម្ចាស់)“បី”ទេ។ ពួកអ្នកត្រូវឈប់វាជាការល្អសំរាប់ពួកអ្នក។ ការពិតអល់ឡោះគឺជាម្ចាស់តែមួយគត់ប៉ុណ្ណោះ។ មហាគតិគុណលោក លោកគ្មានកូនប្រុសទេកម្មសិទ្ធិលោកគឺអ្វីៗដែលនៅឯមេឃ និងអ្វីដែលនៅឯដី។ ហើយគ្រប់គ្រាន់ណាស់ អល់ឡោះជាអ្នកគាំពារ
لَنْ يَسْتَنْكِفَ الْمَسِيحُ أَنْ يَكُونَ عَبْدًا لِلَّهِ وَلَا الْمَلَائِكَةُ الْمُقَرَّبُونَ ۚ وَمَنْ يَسْتَنْكِفْ عَنْ عِبَادَتِهِ وَيَسْتَكْبِرْ فَسَيَحْشُرُهُمْ إِلَيْهِ جَمِيعًا
ម៉ាសៀហមិនដែលអួតអាងប្រកែកដែលខ្លួនជាខ្ញុំម្នាក់របស់អល់ឡោះនោះទេ ហើយពួកម៉ាឡាអ៊ីកាត់ដ៏ជិតស្និទ្ធក៏យ៉ាងដូច្នោះដែរ។ ជនដែលប្រកែកពីអំពើប្រណិប័តន៍លោក ហើយលើកតំកើងខ្លួន លោកនឹងប្រមូលពួកគេទៅកាន់លោកទាំងអស់
فَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُوَفِّيهِمْ أُجُورَهُمْ وَيَزِيدُهُمْ مِنْ فَضْلِهِ ۖ وَأَمَّا الَّذِينَ اسْتَنْكَفُوا وَاسْتَكْبَرُوا فَيُعَذِّبُهُمْ عَذَابًا أَلِيمًا وَلَا يَجِدُونَ لَهُمْ مِنْ دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
រីឯពួកដែលបានជឿនិងបានសាងអំពើកុសល លោកនឹងបំពេញឱ្យពួកគេនូវរង្វាន់ពួកគេ ហើយលោកនឹងបន្ថែមទៅពួកគេនូវក្តីអនុគ្រោះពីលោក។ រីឯពួកដែលបានប្រកែកនិងលើកតម្កើងខ្លួន លោកនឹងធ្វើ ទោសពួកគេនូវទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត ហើយពួកគេគ្មានអ្នកគាំពារណាម្នាក់ក្រៅពីអល់ឡោះទេ ហើយក៏គ្មានជំនួយការម្នាក់ដែរ
يَا أَيُّهَا النَّاسُ قَدْ جَاءَكُمْ بُرْهَانٌ مِنْ رَبِّكُمْ وَأَنْزَلْنَا إِلَيْكُمْ نُورًا مُبِينًا
ឱមនុស្ស! សំអាងមួយមកពីម្ចាស់ពួកអ្នក ពិតជាបានមកដល់ពួកអ្នក រួចយើងក៏បានបញ្ចុះទៅឱ្យពួកអ្នក នូវរស្មីមួយដ៏ត្រចះត្រចង់បំផុត
فَأَمَّا الَّذِينَ آمَنُوا بِاللَّهِ وَاعْتَصَمُوا بِهِ فَسَيُدْخِلُهُمْ فِي رَحْمَةٍ مِنْهُ وَفَضْلٍ وَيَهْدِيهِمْ إِلَيْهِ صِرَاطًا مُسْتَقِيمًا
រីឯពួកដែលជឿនឹងអល់ឡោះ និងបានប្រកាន់ខ្ជាប់នឹងលោក លោកនឹងបញ្ចូលពួកគេទៅក្នុងក្តីអាណិតអាសូរ និងការអនុគ្រោះពីលោក រួចលោកនឹងមគ្គុទ្ទេសពួកគេឆ្ពោះទៅកាន់លោកនូវផ្លូវមួយដ៏ត្រឹមត្រូវ

Choose other languages: