Quran Apps in many lanuages:

Surah An-Nisa Ayahs #165 Translated in Khmer

وَأَخْذِهِمُ الرِّبَا وَقَدْ نُهُوا عَنْهُ وَأَكْلِهِمْ أَمْوَالَ النَّاسِ بِالْبَاطِلِ ۚ وَأَعْتَدْنَا لِلْكَافِرِينَ مِنْهُمْ عَذَابًا أَلِيمًا
និងដោយសារពួកគេទទួលយកការប្រាក់ដែលគេបានហាមពួកគេ និងដោយសារពួកគេស៊ីទ្រព្យសម្បត្តិមនុស្សដោយការខុសឆ្គង។ ហើយយើងបានរៀបចំសម្រាប់ជូនពួកអជំនឿក្នុងចំណោមពួកគេ នូវទណ្ឌកម្ម យ៉ាងខ្លោចផ្សាបំផុត
لَٰكِنِ الرَّاسِخُونَ فِي الْعِلْمِ مِنْهُمْ وَالْمُؤْمِنُونَ يُؤْمِنُونَ بِمَا أُنْزِلَ إِلَيْكَ وَمَا أُنْزِلَ مِنْ قَبْلِكَ ۚ وَالْمُقِيمِينَ الصَّلَاةَ ۚ وَالْمُؤْتُونَ الزَّكَاةَ وَالْمُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ أُولَٰئِكَ سَنُؤْتِيهِمْ أَجْرًا عَظِيمًا
ប៉ុន្តែពួកដែលមានវិជ្ជាជ្រៅជ្រះក្នុងចំណោមពួកគេពួកមាន ជំនឿដែលជឿនឹងអ្វីដែលគេបានបញ្ចុះទៅលើអ្នក និងអ្វីដែលគេបានបញ្ចុះទៅកាលពីសម័យមុនអ្នក ពួកបញ្ឈរសឡាតិ៍ ពួកផ្តល់ហ្សាកាត៍ ពួកមានជំនឿនឹងអល់ឡោះ និងថ្ងៃចុងក្រោយពួកទាំងនេះ យើងនឹងប្រទានទៅពួកគេនូវរង្វាន់មួយដ៏ធំក្រៃលែង
إِنَّا أَوْحَيْنَا إِلَيْكَ كَمَا أَوْحَيْنَا إِلَىٰ نُوحٍ وَالنَّبِيِّينَ مِنْ بَعْدِهِ ۚ وَأَوْحَيْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَارُونَ وَسُلَيْمَانَ ۚ وَآتَيْنَا دَاوُودَ زَبُورًا
ការពិតយើងបានវ៉ាហ៊ីទៅកាន់អ្នក ដូចដែលយើងបានវ៉ាហ៊ីទៅណូហ៍និងណាពីៗបន្ទាប់ពីគេ។ ហើយយើងបានវ៉ាហ៊ីទៅកាន់អ៊ីព្រហ៊ីមនិង អ៊ីស្មាឯល អ៊ីសហាក យ៉ាក់កូប និងកូនចៅ អ៊ីសា អៃយោប យូនូស ហារូន សូឡៃម៉ាន។ ហើយយើងបានប្រទានទៅឱ្យដាវូតនូវហ្សាពូរ៉
وَرُسُلًا قَدْ قَصَصْنَاهُمْ عَلَيْكَ مِنْ قَبْلُ وَرُسُلًا لَمْ نَقْصُصْهُمْ عَلَيْكَ ۚ وَكَلَّمَ اللَّهُ مُوسَىٰ تَكْلِيمًا
ហើយរ៉សូលមួយចំនួន យើងបានដំណាលពីពួកគេប្រាប់អ្នកនៅពេលមុននេះ ហើយរ៉សូលមួយចំនួនទៀតយើងក៏មិនពុំបានដំណាំលពីពួកគេប្រាប់អ្នកទេ ហើយអល់ឡោះក៏បាននិយាយទៅកាន់មូសាដោយ ផ្ទាល់
رُسُلًا مُبَشِّرِينَ وَمُنْذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى اللَّهِ حُجَّةٌ بَعْدَ الرُّسُلِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
រ៉សូលៗជាអ្នកផ្តល់ដំណឹងរីករាយនិងរន្ធត់ ដើម្បីកុំឱ្យមនុស្សមានភស្តុតាងណាមួយទៅលើអល់ឡោះបន្ទាប់ពីរ៉សូលៗ។ អល់ឡោះជាអ្នកដែលមានពលានុពលបំផុតមហាគតិបណ្ឌិត

Choose other languages: