Quran Apps in many lanuages:

Surah An-Naml Ayahs #65 Translated in Khmer

أَمَّنْ جَعَلَ الْأَرْضَ قَرَارًا وَجَعَلَ خِلَالَهَا أَنْهَارًا وَجَعَلَ لَهَا رَوَاسِيَ وَجَعَلَ بَيْنَ الْبَحْرَيْنِ حَاجِزًا ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
តើអ្នកណាដែលបានចាត់ផែនដីជាលំនៅឋាន ហើយចាត់ចន្លោះដី ជាទន្លេទាំងឡាយ ចាត់ផែនដីឱ្យមានភ្នំគិរី (ទប់ផែនដី) និងបានចាត់រវាងសមុទ្រពីរ នូវរបាំងមួយ? តើមានម្ចាស់ណាមួយជាមួយនឹងអល់ឡោះឬ? ក៏ប៉ុន្តែភាគច្រើន នៃពួកគេមិនដឹង
أَمَّنْ يُجِيبُ الْمُضْطَرَّ إِذَا دَعَاهُ وَيَكْشِفُ السُّوءَ وَيَجْعَلُكُمْ خُلَفَاءَ الْأَرْضِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ قَلِيلًا مَا تَذَكَّرُونَ
តើអ្នកណាដែលឆ្លើយតបទៅកាន់អ្នកដែលជួបគ្រាលំបាក កាលណាអ្នកនោះបានបួងសួងទៅគេ ហើយគេដកចេញអកុសល ហើយចាត់ ពួកអ្នកជាអ្នកគ្រងផែនដី? តើមានម្ចាស់ណាមួយ ជាមួយនឹងអល់ឡោះឬ? តិចតួច បំផុតអ្វីដែលពួកគេនឹកឃើញឡើងវិញ
أَمَّنْ يَهْدِيكُمْ فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ وَمَنْ يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ تَعَالَى اللَّهُ عَمَّا يُشْرِكُونَ
តើអ្នកណាដែលមគ្គុទ្ទេសដល់ពួកអ្នក នូវភាពងងឹតខ្លាំង នៃដែនគោក និងដែនសមុទ្រ? អ្នកណាដែលចាត់បញ្ជូនវាយោ ដើម្បីជាការរីករាយនៅមុនក្តីអាណិតអាសូររបស់លោកនោះ? តើមានម្ចាស់ណា មួយជាមួយអល់ឡោះឬ? អល់ឡោះខ្ពង់ខ្ពស់បំផុត ពីអ្វីដែលពួកធ្វើគេស៊ីរិក
أَمَّنْ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَمَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ قُلْ هَاتُوا بُرْهَانَكُمْ إِنْ كُنْتُمْ صَادِقِينَ
តើអ្នកណាដែលផ្តើមបង្កើត ក្រោយមកលោកបង្កើតឡើងវិញ? ហើយអ្នកណា ដែលផ្តល់ប្រតិលាភដល់ពួកអ្នកពីមេឃនិងពីដី? តើមានម្ចាស់ណាមួយជាមួយនឹង អល់ឡោះឬ?ថាទៅ សូមពួកអ្នកនាំមកនូវភស្តុតាងរបស់ពួកអ្នក ប្រសិនបើពួកអ្នក ជាអ្នកប្រត្យក្សពិត
قُلْ لَا يَعْلَمُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ الْغَيْبَ إِلَّا اللَّهُ ۚ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ
ថាទៅ អ្នកដែលនៅលើមេឃទាំងឡាយ ព្រមទាំងដីមិនអាច ស្គាល់ដឹងនូវអាថ៌កំបាំងបានឡើយ មានតែអល់ឡោះទេ។ ហើយពួកគេក៏ឥតដឹង ខ្លួនដែរអង្កាល់ទៅដែលគេនឹងប្រោសពួកគេឡើងវិញ

Choose other languages: