Quran Apps in many lanuages:

Surah An-Naml Ayahs #44 Translated in Khmer

قَالَ الَّذِي عِنْدَهُ عِلْمٌ مِنَ الْكِتَابِ أَنَا آتِيكَ بِهِ قَبْلَ أَنْ يَرْتَدَّ إِلَيْكَ طَرْفُكَ ۚ فَلَمَّا رَآهُ مُسْتَقِرًّا عِنْدَهُ قَالَ هَٰذَا مِنْ فَضْلِ رَبِّي لِيَبْلُوَنِي أَأَشْكُرُ أَمْ أَكْفُرُ ۖ وَمَنْ شَكَرَ فَإِنَّمَا يَشْكُرُ لِنَفْسِهِ ۖ وَمَنْ كَفَرَ فَإِنَّ رَبِّي غَنِيٌّ كَرِيمٌ
ម្នាក់ដែលមានចំណេះដឹងនៃគម្ពីរបានថា ខ្ញុំអាចនឹងនាំមកកាន់លោកនូវបល្ល័ង្ក នោះមុននឹងការប៉ប្រិចភ្នែករបស់លោកត្រឡប់ទៅកាន់លោកវិញ។ រួចពេលដែលស៊ូឡៃម៉ានឃើញបល្ល័ង្ក ដាក់នឹងថ្កល់នៅជិតគេ។ គេថា បាននេះមកពីការុណភាពម្ចាស់ខ្ញុំ ដើម្បីលោកនឹងសាកល្បងខ្ញុំ តើខ្ញុំនឹង ដឹងគុណ ឬខ្ញុំនឹងរមិលគុណ?។ ជនណាដែលដឹងគុណ ពិតជាបានសំដែងកត្តញ្ញុតាសម្រាប់ខ្លួនគេផ្ទាល់ ប៉ុណ្ណោះ។ ជនដែលរមិលគុណ ពិតណាស់ម្ចាស់ខ្ញុំ ជាអ្នកមានបំផុត សប្បុរសក្រៃលែង
قَالَ نَكِّرُوا لَهَا عَرْشَهَا نَنْظُرْ أَتَهْتَدِي أَمْ تَكُونُ مِنَ الَّذِينَ لَا يَهْتَدُونَ
គេនិយាយ ទៀតថា ចូរពួកអ្នកក្លែងបល្ល័ង្កនាង ឱ្យនាង រួចយើងនឹងរង់ចាំមើល តើនាងនៅស្គាល់ឬមួយនាងនឹងក្លាយ ក្នុងចំណោមពួកដែលមិនស្គាល់
فَلَمَّا جَاءَتْ قِيلَ أَهَٰكَذَا عَرْشُكِ ۖ قَالَتْ كَأَنَّهُ هُوَ ۚ وَأُوتِينَا الْعِلْمَ مِنْ قَبْلِهَا وَكُنَّا مُسْلِمِينَ
លុះពេលដែលនាងបានមកដល់ គេនិយាយទៅកាន់នាងថា តើដូច នេះឬបល្ល័ង្ករបស់នាងនោះ? នាងថា បល្ល័ង្កនេះ គឺប្រហែលជាវានោះហើយ។ ហើយចំណេះដឹងនេះ គេបានផ្តល់មកលើពួកយីង តាំងពីមុននាងមកម៉្លេះ ហើយពួកយើងបានក្លាយជាពួកព្រមចូលខ្លួនគោរព តាម
وَصَدَّهَا مَا كَانَتْ تَعْبُدُ مِنْ دُونِ اللَّهِ ۖ إِنَّهَا كَانَتْ مِنْ قَوْمٍ كَافِرِينَ
ហើយអ្វីដែលនាងធ្លាប់ធ្វើប្រណិប័តន៍ ក្រៅពីអល់ឡោះនោះបានរារាំងនាង។ ពេលនោះ នាង ពិតជាមាន ក្នុងក្រុមមនុស្សមួយដែលអជំនឿ
قِيلَ لَهَا ادْخُلِي الصَّرْحَ ۖ فَلَمَّا رَأَتْهُ حَسِبَتْهُ لُجَّةً وَكَشَفَتْ عَنْ سَاقَيْهَا ۚ قَالَ إِنَّهُ صَرْحٌ مُمَرَّدٌ مِنْ قَوَارِيرَ ۗ قَالَتْ رَبِّ إِنِّي ظَلَمْتُ نَفْسِي وَأَسْلَمْتُ مَعَ سُلَيْمَانَ لِلَّهِ رَبِّ الْعَالَمِينَ
គេបាននិយាយទៅកាន់នាងថា សូមនាងចូលទៅកាន់ វិមានទៅ នៅពេលដែលនាងបានឃើញវិមាន នាងបានគិតថា វិមាននោះជាទឹកជ្រៅ ហើយនាងក៏បាន សើយសំពត់របស់នាងដល់ស្មងជើងទាំងពីររបស់នាង។ ស៊ូឡៃម៉ានថា វាគឺពិតជាវិមានមួយួដែលគេក្រាល អំពីផលិក(កញ្ចក់ម៉្យាង)។ រួចនាងក៏បានបួងសួងថា ឱម្ចាស់របស់ខ្ញុំ! ខ្ញុំពិតជាបំពារបំពានចំពោះខ្លួនរបស់ខ្ញុំ ផ្ទាល់ ហើយខ្ញុំបានចូលឥស្លាមជាមួយនឹងស៊ូឡៃម៉ាន ដើម្បីអល់ឡោះជាម្ចាស់លោកទាំងមូលហើយ

Choose other languages: