Quran Apps in many lanuages:

Surah An-Naml Ayahs #13 Translated in Khmer

يَا مُوسَىٰ إِنَّهُ أَنَا اللَّهُ الْعَزِيزُ الْحَكِيمُ
ឱមូសា! ជាការពិតណាស់ យើងគឺជាអល់ឡោះមានពលានុពល មហាគតិបណ្ឌិត
وَأَلْقِ عَصَاكَ ۚ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ لَا تَخَفْ إِنِّي لَا يَخَافُ لَدَيَّ الْمُرْسَلُونَ
ហើយចូរអ្នក បោះដំបងអ្នក ពេលដែលគេបានឃើញដំបងនោះគ្រវីបំរះកំរើក ប្រៀបដូចជាសត្វពស់មួយ គេក៏បាន បែរខ្នងដើម្បីរត់គេច ហើយគេនឹងមិនវិលត្រឡប់មកវិញទេ។ ឱ្យនែ៎មូសា! ចូរអ្នកកុំខ្លាចអី ពិតប្រាកដ ពួកបណ្តារ៉សូលនៅចំពោះយើងនឹងមិនខ្លាចអ្វីឡើយ
إِلَّا مَنْ ظَلَمَ ثُمَّ بَدَّلَ حُسْنًا بَعْدَ سُوءٍ فَإِنِّي غَفُورٌ رَحِيمٌ
លើកលែងតែជនដែលបានបំពារបំពាន ក្រោយមកជននោះបានប្តូរទៅកុសលវិញ បន្ទាប់ពីអកុសល យើងពិតជាអ្នកដែលអភ័យទោសឱ្យ ជា អ្នកដែលអាណិតអាសូរបំផុត
وَأَدْخِلْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ ۖ فِي تِسْعِ آيَاتٍ إِلَىٰ فِرْعَوْنَ وَقَوْمِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ
ហើយចូរអ្នកស៊កដៃអ្នកទៅក្នុងប្រឡោះអាវរបស់អ្នក វានឹងចេញ សម្បុរសថ្លា ដោយពុំមែនជាអាក្រក់ទេ។ នៅក្នុងប្រាំបួនភស្តុតាងចំពោះហ្វារ៉ាអុង និងបក្ខពួករបស់ គេ ពួកគេទាំងនោះគឺពិតជាក្រុមមនុស្សដែលខិលខូច
فَلَمَّا جَاءَتْهُمْ آيَاتُنَا مُبْصِرَةً قَالُوا هَٰذَا سِحْرٌ مُبِينٌ
ហើយនៅពេលដែលភស្តុតាងៗរបស់ យើងបានទៅដល់ពួកគេ ដោយជាក់ស្តែង ពួកគេថានេះគឺជាមន្តអាគមមួយយ៉ាងច្បាស់ក្រឡែត

Choose other languages: