Quran Apps in many lanuages:

Surah An-Nahl Ayahs #12 Translated in Khmer

وَالْخَيْلَ وَالْبِغَالَ وَالْحَمِيرَ لِتَرْكَبُوهَا وَزِينَةً ۚ وَيَخْلُقُ مَا لَا تَعْلَمُونَ
ព្រមទាំងសេះ សេះទេស ហើយនិងសត្វលា ដើម្បីពួកអ្នក នឹងជិះសត្វទាំងនោះ ហើយបរសំញែង។ ហើយលោកបានបង្កើតទៀតនូវ អ្វីដែលពួកអ្នកមិនបានដឹង
وَعَلَى اللَّهِ قَصْدُ السَّبِيلِ وَمِنْهَا جَائِرٌ ۚ وَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ
ហើយនៅលើអល់ឡោះគឺផ្លូវកណ្តាល ហើយ ចំណោមនោះមានផ្លូវចាកឃ្លាត។ ប្រសិនបើលោកមានបំណងប្រាថ្នា គឺ លោកប្រាកដជាបានមគ្គុទ្ទេសពួកអ្នកទាំងអស់គ្នា
هُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً ۖ لَكُمْ مِنْهُ شَرَابٌ وَمِنْهُ شَجَرٌ فِيهِ تُسِيمُونَ
លោកដែលបានបង្អុរ ភ្លៀងពីមេឃ។ ពួកអ្នកអាចផឹកនៃទឹកភ្លៀងខ្លះ ហើយនៃទឹកភ្លៀងក៏ពួកអ្នក អាចនឹងលែងសត្វឱ្យស៊ីស្មៅដែរ
يُنْبِتُ لَكُمْ بِهِ الزَّرْعَ وَالزَّيْتُونَ وَالنَّخِيلَ وَالْأَعْنَابَ وَمِنْ كُلِّ الثَّمَرَاتِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ
ដោយសារទឹក លោកបណ្តុះឱ្យពួក អ្នក នូវដំណែរដំណាំអូលីវ ល៉្មើ និងទំពាំងបាយជូរ ព្រមទាំងរាល់ផ្លែឈើ ទាំងឡាយ។នៅក្នុងព្រឹត្តិការណ៍ទាំងនេះ ពិតជាភស្តុតាងមួយសម្រាប់ក្រុម មនុស្សមួយដែលជញ្ជឹងគិត
وَسَخَّرَ لَكُمُ اللَّيْلَ وَالنَّهَارَ وَالشَّمْسَ وَالْقَمَرَ ۖ وَالنُّجُومُ مُسَخَّرَاتٌ بِأَمْرِهِ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ
លោកបានសំរូលឱ្យពួកអ្នក នូវរាត្រីកាល និងទិវាកាល សុរិយា និងចន្ទ្រា។ ព្រមទាំងតារាទាំងឡាយ ដែលត្រូវបាន គេសំរួល គឺដោយបទបញ្ជារបស់លោក។ ហើយនៅក្នុងព្រឹត្តិការណ៍ទាំង នេះ គឺពិតជាភស្តុតាងសម្រាប់ក្រុមមនុស្សមួយដែលយល់ច្បាស់

Choose other languages: